គណៈកម្មការទី៨ នៃរដ្ឋសភា ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ចាមបន្តផ្សព្វផ្សាយពីផលប៉ះពាល់ នៃជំងឺមិនឆ្លង

2024/03/20 05:51:39 pm        55

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និង​មាន​ការ​អញ្ជើញចូលរួមពីតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះ សំណាល​ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាល​ខេត្តកំពង់ចាម ដើម្បីពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធិភាពការងារ នៃការអនុវត្តច្បាប់ ដែលពាក់ព័ន្ធជាមួយវិស័យគណកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

តាមសេចក្តីរាយការណ៍របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានបង្ហាញថា សម្រាប់​វិស័យ​សុខាភិបាល ខេត្តកំពង់ចាមមានមន្ទីរពេទ្យខេត្ត ចំនួន១កន្លែង ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ចំនួន៩កន្លែង មន្ទីរពេទ្យបង្អែកស្រុក ចំនួន៨កន្លែង មណ្ឌល​សុខភាព មានចំនួន ៩៤កន្លែង ប៉ុស្តិ៍សុខភាព ចំនួន៤កន្លែង និងមានបុគ្គលិកសុខាភិបាល ចំនួន ១.៥៤៥នាក់ និងវេជ្ជ​បណ្ឌិត​ជំនាញ១៨៣នាក់ សម្រាប់ព្យាបាលជំងឺទូទៅ និងតាមជំនាញរៀងៗខ្លួន ព្រមទាំង​មាន​គ្លីនិកឯកជន សម្រាប់ព្យាបាលជំងឺផ្សេងៗ និងឱសថស្ថានជាច្រើនទៀត ដែលបាន​ចុះបញ្ជី​តាម​ផ្លូវ​ច្បាប់រួចរាល់អស់ហើយ ។ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញនូវវិធីសាស្ត្រ យុទ្ធនាការ​ជា​ច្រើន ដើម្បីផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋផងដែរ ។ មន្ទីរនៅជួបការលំបាកមួយចំនួន ដូចជាខ្វះធនធានមនុស្ស ខ្វះអគារសម្រាក និងព្យាបាល ប៉ុន្តែ​គ្រប់​អង្គភាព​ចំណុះវិស័យសុខាភិបាលជុំវិញខេត្ត បាននឹងកំពុងខិត​ខំ​ផ្តល់​សេវាឱ្យកាន់តែ​ល្អ​ប្រសើរ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរមានមន្ត្រីក្របខណ្ឌចំនួន៣៩នាក់ និង​មន្ត្រីជាប់កិច្ចសន្យា ចំនួន៣នាក់ ព្រម​ទាំង​បាន​ខិតខំ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបើក​ប្រាក់​ឱ្យគ្រួសារ​សរុប​ចំនួន ៤៨.៣៥៨ គ្រួសារ និងបាន​ឧបត្ថម្ភសាច់ប្រាក់ជូន​ដល់​អ្នក​ទទួល​ផល​ពី​ស្ត្រីមាន​ផ្ទៃពោះ និងកុមារក្រោម២ឆ្នាំ ចំនួន ២៨៦នាក់ និងបានឧបត្ថម្ភសាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងកំឡុងពេលអតិផរណាលើកទី៣(បញ្ចប់ការបើកផ្តល់) ចំនួន១៤ ៧៤៥នាក់ ព្រម​ទាំង​បាន​ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលងាយរង​ផល​ប៉ះពាល់​ធ្ងន់​ដោយសារ​ទឹកជំនន់ ចំនួន ៨.១៨០នាក់ និងមានការចុះធ្វើអធិការកិច្ច ក្នុងការថែទាំ​កុមារ​កំព្រា​នៅ​តាម​មណ្ឌលសហគមន៍ និងមណ្ឌលកុមារកំព្រាខេត្ត ។

វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៥១៤កន្លែង មានកម្មករ និយោជិតសរុប ៤០.៩៨១ នាក់ និងមាន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និងផលិតស្បែកជើងសរុបចំនួន ២១ រោងចក្រ មានកម្មករចំនួន២៥.៣៦០នាក់ សហ​គ្រាស​ចុះបញ្ជីការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន ២០៧សហគ្រាស ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ដោយ​មិនមានការបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ ។

ចំពោះសាខាបេឡាជាតិសន្តិសុខសង្គម ( ប.ស.ស ) ខេត្តកំពង់ចាម មានមន្ត្រី ចំនួន០៣នាក់ និង​បុគ្គលិកកិច្ចសន្យាសរុបចំនួន ៣០នាក់ ដែលបម្រើសេវានៅខេត្ត និងស្រុកជើងព្រៃ ។ មន្ទីរ​ប.ស.សខេត្ត បានធ្វើការចុះបញ្ជីតាមរោងចក្រសហគ្រាស ជូនកម្មករនិយោជិក និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ក្រៅ​ប្រព័ន្ធឱ្យបានចំនួនច្រើន ដែលក្នុងនោះ​មានមន្ត្រី​រាជការ​ជាច្រើន​បាន​នាំកូន​មក​ចុះ​ឈ្មោះ​ចូល​ក្នុងប.ស.សផងដែរ ។ ជាមួយគ្នានេះមន្ទីរប.ស.សខេត្ត មានបញ្ហាប្រឈម ដោយ​ប្រជា​ពលរដ្ឋ​នៅ​ឆ្ងាយ ពិបាកធ្វើដំណើរមក និងការចុះបញ្ជីប័ណ្ណប.ស.ស និងខុសបច្ចេកទេស ដោយ​ប្រជាពលរដ្ឋ មិនបានជួយផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ និងធ្វើឱ្យមានការយឺតយ៉ាវផងដែរ ។

វិស័យកិច្ចការនារី បានបំពេញការងារយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈ​វេទិការផ្សព្វផ្សាយនានានៅតាមសហគមន៍ និងសិក្ខាសាលាបំប៉នសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ ភូមិ-ឃុំផងដែរ។ ទន្ទឹមនិងនោះ មន្ទីរបានធ្វើការលើកកម្ពស់ការអប់រំស្ត្រី និង​ក្មេងស្រីឱ្យចេះ​ថែទាំសុខភាព​មាតាមុន និងក្រោយសម្រាល យល់ដឹងពីជំងឺមហារីកស្បូន មហារីកសុដន់ យល់​ដឹង​ពីអំពើហឹង្សាក្នុងគ្រួសារ និងមានការការពារតាមផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី ។

បន្ទាប់​ពីបានស្តាប់របាយការណ៍ខេត្ត និងមន្ទីរពាក់ព័ន្ធទាំង៤រួចមក លោកជំទាវ ឡោក ខេង ប្រធាន​ប្រតិភូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹង​ប្រែងរបស់​រដ្ឋបាលខេត្ត​ទាំងមូល និងបានអំពាវនាវ សូមឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ និងផ្សព្វផ្យាយឱ្យបាន​ទូលំទូលាយ អំពីផលប៉ះពាល់ និងហានិភ័យនៃជំងឺមិនឆ្លង ដើម្បីប្រជាពលរដ្ឋមានការយល់​ដឹងកាន់​តែច្បាស់ អំពីវិធីសាស្រ្តការពារ និងទប់ស្កាត់ ជំងឺមិនឆ្លង នៅក្នុងខេត្តកំពង់ចាម ក៏ដូចជា​នៅក្នុង​ប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការកំណត់ ៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm