គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីការបណ្តុះបណ្តាលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម

2024/03/20 06:15:36 pm        183

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ អញ្ជើញចុះ​សិ​ក្សា​ស្វែង​យល់​ពី​ការ​បណ្តុះ​បណ្តាល​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក​ ហាវ​ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស​ ខេត្តកំពង់ចាម​ បានមានប្រសាសន៍ថា ការ​អភិវឌ្ឍ​ធន​ធានមនុស្សលើផ្នែកបច្ចេកទេសប្រកបដោយគុណភាព និងជំនាញដែល​អាច​ឆ្លើយ​តប​ទៅនិ​ងសំនូមពរ និងតម្រូវការទីផ្សាការងារ និងគោល​នយោបាយ​ពិពិកម្ម​សេដ្ឋកិច្ច​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ ​អាណត្តិទី៧ ដឹកនាំសម្តេចមហាបវធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា យក​ចិត្តទុកដាក់យ៉ាងខ្លាំងជាក់ស្តែងរាជរដ្ឋាភិបាល បានបង្វែថវិកាដែល​មិន​បាន​ប្រើ​ប្រាស់​នៅ​លើ​ការធ្វើសង្រ្គាមទៅកសាងសាលារៀន គ្រឹះស្ថាន​អប់រំទាំងកម្រិតទូទៅ និងកម្រិត​ឧត្តម​បាន​ជាច្រើនពាន់ខ្នង និងបានខិតខំបង្កើនការចំណាយទៅលើការអភិវឌ្ឍ កម្មវិធីសិក្សា គរុកោសល្យ បង្រៀន​ និងសម្ភារបង្រៀនជាបន្តបន្ទាប់។

ដោយ​ឡែក​វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ហើយមាន​គ្រូ​បច្ចេក​ទេស​ចំនួន ៤១នាក់ក្នុងនោញស្រី១៧នាក់​និងមានសិស្សសរុប​ ២៧១នាក់​ក្នុង​នោះ​ស្រី ៥១នាក់ ដោយ​បណ្តុះបណ្តាលលើវិជ្ជាជីវជំនាញលើជំនាញអគ្គិសនី ព័ត៌មាន វិទ្យា​ សំណង់ស៊ីវិល កែសម្ផស្ស​ សំអាងការ​ កែច្នៃបន្លែ​ និងផ្លែឈើ កាត់ដេសម្លៀកបំពាក់​ ជួសជុល ម៉ូតូ​ រថយន្ត​ ។ល។ ថ្មីៗ​នេះ​វិទ្យាស្ថានបានទទួលសិស្សក្រីក្រចំនួន ១០៥នាក់ និងមានផ្តល់កន្លែងស្នាក់នៅ និង​ឧបត្ថម្ភ​​ថវិកាផងដែរ។​ ទន្ទឹមនឹង​ការបណ្តុះបណ្តាលមាន​ភាព​ល្អប្រសើរ​វិទ្យាស្ថាន​ពហុប​ច្ចេក​ទេស​ខេត្តកំពង់​ចាមមានបញ្ហាប្រឈម ខ្វះគ្រូបច្ចេកទេស និងសម្ភារសម្រាប់បង្រៀន។

លោក​ជំទាវ​ ឡោក​ ខេង​ ប្រធានប្រតិភូ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់់ជូនលោក ហាវ​ ធិន​នាយក​វិទ្យា​ស្ថានពហុបច្ចេកទេសខេត្តកំពងចាមរួមទាំងលោកគ្រូ អ្នកគ្រូ បានចូលរួម​កសាង​អភិវឌ្ឍ វិស័យ​ធនធានមនុស្សដើម្បីរួមចំណែកកសាងវិស័យទាំងនេះឱ្យមានការរីកចម្រើនឡើង ស្រប​តាមយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ការ​រួម​ចំណែក​យ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ បន្ទាប់​មក​គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានឣញ្ជើញ​ធ្វើ​ទស្សនកិច្ច​​កន្លែង​បណ្តុះ​បណ្តា​ល​លើ​ជំនាញ​ផ្សេងៗផងដែរ៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm