ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៦ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ»ឆ្នាំ២០២៤

2024/03/20 06:51:48 pm        142

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ» បានប្រព្រឹត្តិធ្វើ​ឡើង នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព​លោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប នាព្រឹកថ្ងៃទី២០មិនាឆ្នាំ២០២៤នេះ។

ក្នុងទិវាវប្បធម៌ជាតិនោះដែរ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញផ្ទាល់ពី​ឯកឧត្តមអភិបាលខេត្ត​លើទិសដៅយុទ្ធសាស្ត្ររបន្ថែមបស់ក្រសួងនូវគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌​ក្រោម​ចក្ខុវិស័យ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិនោះ ​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានខិតខំបំពេញតួនាទី ​ភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមទទួលបានលទ្ធផលល្អប្រសើរ ។

ជាក់ស្តែងក្នុងឆ្នាំ២០២៣កន្លមកនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានដំណើរការ​បើកវគ្គធ្វើការ​ផ្សព្វផ្សាយ ច្បាប់ លើកិច្ចការថែរក្សា ការពារ និងគ្រប់គ្រងបេតិកភណ្ឌ វប្បធម៌រូបី និងចុះ​បង្ហាត់​សិល្បៈនៅតាមសាលារៀន សហគមន៍ ឲ្យបានយល់ដឹងអំពីសីលធម៌សង្គម របៀបសំពះទាំង៥ ការស្លៀកពាក់តាមបែបប្រពៃណីជាដើមផងដែរ។

លោកបន្តទៀតថា ក្នុងនោះដែរមន្រ្តីជំនាញយើងបានបន្តការសិក្សាស្រាវជ្រាវ និង ប្រមែប្រមូល​រាល់វត្ថុបុរាណ​នៅលើទួលដែលជនល្មើសបាន​ជីកគាស់ ​យកមកចុះបញ្ជីរក្សាទុក​និងបានចងក្រង​ជា​បញ្ជីសៀវភៅសលាកប័ត្រវត្ថុសិល្បៈ ជាច្រើនសម្រាម់រក្សាទុកក្នុងសារៈមន្ទីរខេត្តផងដែរ។

លោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ទិវាវប្បធម៌ជាតិ៣មីនា ខួបលើក​ទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ពិតជាសារៈសំខាន់ខ្លាំង​ណាស់​សម្រាប់​មនុស្សជាតិគ្រប់រូបក្នុងការយល់ដឹងពីវប្បធម៌ជាតិ ។ បើគ្មានការរៀន​ និងបង្ហាត់ បង្ហាញ ពីគ្រូជំនាញ ក្នុងនោះក៏មានការទាមទាពេលវេលា​ និង​ឧបនិស្ស័យ​របស់ បុគ្គលម្នាក់ៗ ​និងមាន​ដុង្គ​ពី​កំណើត​ទើបយើងអាចចាប់បានការរៀនសូត្រពីវិស័យវប្បធម៌ និងសិល្បៈនេះបានព្រោះថា សិល្បៈគឺជាវិស័យគន្លឹៈមួយក្នុងការអភិរក្ស និងអភិវឌ្ឍន៍ផ្នែកប្រពៃណី ទំនៀមទំលាប់ ដោយឈរលើមូលដ្ឋាន ​សម្បត្តិបេតិកភណ្ឌ វប្បធម៌ រូបីនិងវប្បធម៌អរូបីដ៏សម្បូបែប​ក្នុងសង្គមជាតិខ្មែរយើង។

លោក អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ក្នុងទិវាដ៏មានអត្ថន័យនេះដែរគឺ​មានគោលបំណង​ផ្សព្វផ្សាយ ជម្រុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជាការជួយក្រើនរំលឹក​និង​បំផុស​ស្មារតី មនសិកា ដល់ប្រជាពលរដ្ឋពិសេសប្អូនៗយុវជន និងយុវនារី ដែលជា​ទំពាំង​ស្នងឬស្សីឱ្យ​មានការតព្វកិច្ចក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិឱ្យបានគង់វង្សនិងស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm