ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ត្រឹម​ចែក​គ្នា ១​ពិន្ទុ​ម្នាក់​

2021/07/16 05:13:42 pm        132

​បាល់ទាត់៖ ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបាន​ត្រឹម​ចែកគ្នា ១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះបន្ទាប់ពី​ប្រកួត​ស្មើគ្នា ៣-៣ ក្នុងជំនួប​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គនៅ​កីឡដ្ឋាន Smart RSN កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ម្សិលមិញ។​

​ការប្រកួត​ដ៏​ជក់ចិត្ត​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ២​គ្រាប់​មុនដោយ​ខ្សែប្រយុទ្ធ​កា​មេ​រ៉ូ​ន Privat នៅ​នាទី​៣៩ និង​នាទី​៤៥។ ប៉ុន្ដែ​មុន​បញ្ចប់​វគ្គ​ទី​១ ក្រុម​ភ្នំពេញ​ក្រោ​នក៏​វាយបក​បាន ១​គ្រាប់​វិញដែល​ធ្វើ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង លឹម ពិសុទ្ធ នៅ​នាទី​៤៥+២។​ ​លុះ​ចូល​វគ្គ​ទី​២ ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នបាន​វាយបក​នាំមុខ​ក្រុម​លោក Conor Nestor ៣-២ វិញបន្ទាប់ពី​រកបាន ២​គ្រាប់​បន្ថែមដោយ​កីឡាករ លឹម ពិសុទ្ធ នៅ​នាទី​៧២ និង ប្រាក់ ធី​វ៉ា នៅ​នាទី​៧៣ មុន​កីឡាករ Lopez Mendy រកបាន​គ្រាប់​បាល់​វាយ​បក​តាម​ស្មើ ៣-៣ វិញនៅ​នាទី​៨០ ហើយ​លទ្ធផល​នេះបាន​រក្សា​រហូតដល់​ចប់​ការប្រកួត​តែម្ដង។​

​ក្រោយ​ចែកគ្នា ១​ពិន្ទុ​ម្នាក់ បានធ្វើ​ឲ្យ​ក្រុម​ទាំងពីររក្សា​កៅអី​លេខ​៥ និង​លេខ​៦ ជា​បណ្ដោះ​អាស្នដោយ​រកបាន ១៣​ពិន្ទុ​ស្មើគ្នា តែ​ក្រុម​ភ្នំពេញ​ក្រោ​នមានប្រៀប​ជាង ដ្បិត​ពួកគេ​ទើប​ប្រកួត​បាន ៥​ប្រកួត​ឈ្នះ ៤ និង​ស្មើ ១ ស្របពេល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងប្រកួត ៧​ប្រកួត ឈ្នះ​៤ ស្មើ ១ និង​ចាញ់ ២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រដែល​រកបាន ១៩​ពិន្ទុជាមួយ​លទ្ធផល ៨​ប្រកួត​ឈ្នះ ៦ ស្មើ ១ និង​ចាញ់ ១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm