អ្នកស្រុក៖ ក្រុមឧទ្ទាមហ៊ួទីនៅយេម៉ែន បានបំផ្ទុះផ្ទះអ្នកស្រុក ដោយបានស្លាប់មនុស្សយ៉ាងតិច៩នាក់

2024/03/20 08:08:00 pm        122

ក្រុមមន្ត្រី និងអ្នកស្រុក បាននិយាយថា ក្រុមឧទ្ទាមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានបំផ្ទុះផ្ទះមួយខ្នងកាលពីថ្ងៃអង្គារ នៅទីក្រុងមួយ នៅភាគអាគ្នេយ៍នៃរដ្ឋធានីសាណា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់មកពីគ្រួសារតែមួយ។

ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពី ប្រយុទ្ធជនហ៊ួទីពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយ ដែលត្រូវបានចោទប្រកាន់ថា បានបង្កើតឡើងដោយម្ចាស់ផ្ទះគឺ លោក អ៊ីប្រាហ៊ីម អាល់ហ្សាឡេ (Ibrahim al-Zalei)។

អ្នកស្រុកឈ្មោះ Ahmed Baydawy និង Arman Mahmoud បានឲ្យដឹងថា អ្នកស្លាប់ជាពុកម្តាយ និងកូន៧របស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះនោះ។ ពួកគេបាន និយាយថា អ្នកជួយសង្គ្រោះ និងជន ស៊ីវិល កំពុងព្យាយាមទាញយកអ្នកផ្សេងទៀតដែលកប់នៅក្រោមគំនរបាក់បែក។

លោក Baydawy និង លោក Mahmoud បាននិយាយថា ក្រុមហ៊ួទី បានឡោមព័ទ្ធផ្ទះនិងតំបន់ជុំវិញនោះ នៅក្នុងស្រុកRadea នៃ ខេត្ត Bayda កាលពីព្រឹកថ្ងៃអង្គារ មុនពេលនឹងដាក់គ្រឿងនៅផ្ទះនោះ និងបានបំផ្ទុះវាតែម្តង ដោយបានបណ្តាលឲ្យខូចខាតដល់អគារជិតខាងយាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហ៊ួទី បាននិយាយថា ការបំផ្ទុះ ផ្ទះនេះ គឺជា«ប្រតិកម្មមិនទទួលខុសត្រូវ»ដោយកងកម្លាំងសន្តិសុខ ដែលបានប្រើ«កម្លាំងហួសហេតុនៅក្នុងវិធីខុសច្បាប់» ខណៈពេលកំពុងតាមចាប់ខ្លួនជនសង្ស័យនៅពីក្រោយការវាយឆ្មក់ កាលពីថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា គណៈកម្មាធិការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង ដើម្បី នាំអ្នកពាក់ព័ន្ធមកកាត់ទោស។

ក្រសួងមិនបានផ្តល់ចំនួនអ្នកស្លាប់ បន្ទាប់ពីការបំផ្ទុះផ្ទះនោះទេ ប៉ុន្តែបានបញ្ជាក់ថា មានអ្នកស្លាប់។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm