ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ភាពជាអ្នកដឹកនាំចំបាច់ត្រូវតែមាន ចក្ខុវិស័យ ជំនាញ និង​អត្តចរិតល្អ

2024/03/20 08:20:12 pm        141

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាលសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២០ ខែមីនានេះ បានអញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦» ជូនដល់​សិក្ខាកាម​ដែល​ជាមន្រ្តីជាន់ខ្ពស់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងស្ថានទូតអូស្រ្តាលី សរុបចំនួន ១៦២​នាក់ ក្នុងនោះស្រ្តីចំនួន២៩នាក់។ ពិធីនេះ រៀបចំធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល រាជ​ធានី​ភ្នំពេញ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ភាព​ជា​អ្នកដឹកនាំចាំបាច់ត្រូវតែមានកក្តាចំនួន៣រួមមាន៖ ចក្ខុវិស័យ ជំនាញ និង​អត្តចរិត​ទន់​ភ្លន់​តែ​ហ្មត់​ចត់​នឹងការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា ការដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​បញ្ចាកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់​អាទិភាព​គន្លឹះ​ចំនួន ៥រួមមាន៖មនុស្ស ផ្លួវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយសិក្ខាសាលា ស្តីពី​ភាព​ជាអ្នក​ដឹកនាំ និងនវានុវត្តន៍នាពេលនេះ ត្រូវបានរៀប​ចំ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អាទិភាព​គន្លឹះទី១.មនុស្ស នៃយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ហើយក៏ស្រប​ទៅតាមអាទិភាព​ដែល​មានចែកក្នុង​មុំទី១,២ នៃស្នូលយុទ្ធសាស្រ្តបញ្ចាកោណ ឆ្លើយតបការពង្រឹង និងកែ​ទម្រង់​ស្ថាប័ន តាមរយៈការពង្រីកសមត្ថភាពជាអ្នកដឹកនាំ និងការរៀបចំបណ្តាអ្នកដឹកនាំ ព្រមទាំង​ការ​លើកកម្ពស់​សមត្ថភាពធនធានមនុស្ស ប្រកបដោយតម្លាភាព ជំនាញ ឆន្ទះ ម្ចាស់ការ និងក្រប​សីលធម៌​វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវ។

គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦» ត្រូវ​បា​ន​រៀប​ចំ​ឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយ​មាន​សាលាភូមិន្ទរដ្ឋបាលជាសេនាធិការ។ វគ្គនេះ មានគោល​បំណង​គាំទ្រ​ការ​អភិវឌ្ឍ​ចំណេះ​ដឹង ជំនាញ និងផ្ដល់នូវឱកាសបណ្ដុះបណ្ដាល ដែលឆ្លើយតប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​សមត្ថភាព​ពិតប្រាកដរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm