កាកបាទក្រហមកម្ពុជាបន្តផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ នៃទិវា៨ឧសភានៅតាមសាកលវិទ្យាល័យ

2024/03/21 12:51:21 am        57

ភ្នំពេញ÷ ដើម្បីឈានឆ្ពោះទៅអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ“រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់លោកជំទាវ មែន នារីសោភ័គអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ នៅសាកលវិទ្យាល័យកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក អ៊ី រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា សាស្រ្តាចារ្យ និងនិស្សិត សរុបចំនួន ១៧០នាក់។

ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គពិធីទាំងមូល និងបានបង្ហាញជូននូវគោលបំណងនៃការ ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ និងយល់ដឹងពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់ កាកបាទក្រហមកម្ពុជា និងបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ សម្រាប់បន្តប្រតិបត្តិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះ និងចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ជាមួយគ្នានេះ លោកជំទាវ មានប្រសាសន៍ថា “ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បី រំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ទន្ទឹមនឹងនេះការផ្សព្វផ្សាយនេះ ជាការចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ដើម្បីធ្វើយ៉ាងណា ឱ្យសហគមន៍មានសុខភាពល្អ បន្តលើកកម្ពស់ការយល់ដឹងអំពីជំងឺមិនឆ្លងទាំងបួនមុខរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដែលនៅតែជាបញ្ហាប្រឈមខ្ពស់ នៃការស្លាប់ស្ទើរតែពាក់      កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល។ បន្ថែមលើនេះដើម្បីឱ្យសហគមន៍មានភាពធន់នឹងអាកាសធាតុ លោកជំទាវបានលើកឡើងអំពីផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន និងការបំពុលខ្យល់ជាដើម ក្នុងការចូលរួមកាត់បន្ថយ និងបន្សាំការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងការកើនឡើងកំដៅខ្លាំង។

លោក អ៊ី រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ក្រុមការងារចុះផ្សព្វផ្សាយពីខ្លឹមសារ ៨ឧសភា២០២៤ ក្រោមមូលបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ក្នុងនាមសាកលវិទ្យាល័យកម្ពុជា សូមប្តេជ្ញារួមចំណែកក្នុងការធ្វើឱ្យសហគមន៍មានសុខភាពល្អ នឹងមានភាពធន់នឹងអាកាសធាតុ តាមរយៈការផ្សព្វផ្សាយនេះ៕


អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm