អាមេរិកយល់ព្រមលក់រថក្រោះប្រយុទ្ធក្នុងតម្លៃ ២,២ពាន់លានដុល្លារ ទៅឲ្យប្រទេសបារ៉ែន

2024/03/21 02:36:53 am        94

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានអនុម័តការលក់រថក្រោះប្រយុទ្ធដ៏ទំនើបក្នុងតម្លៃ ២,២ពាន់លានដុល្លារ ទៅឲ្យប្រទេសបារ៉ែន ជាសម្ព័ន្ធមិត្តឈូងសមុទ្រអារ៉ាប់ ដែលធ្លាប់រងទណ្ឌកម្មអាវុធជុំវិញការបង្ក្រាបលើក្រុមប្រឆាំងនិកាយស៊ីអ៊ីត។

ក្រសួងការបរទេស បាននិយាយថា ខ្លួនបានជូនដំណឹងដល់សភាថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការលក់រថក្រោះ M1A2 Abrams ចំនួន៥០គ្រឿងដែលជាទូទៅត្រូវបានប្រើប្រាស់សម្រាប់សង្គ្រាមផ្លូវគោក ទៅឲ្យ ប្រទេសកោះតូចមួយ ដែលមានទំនាក់ទំនងតានតឹងជាមួយអ៊ីរ៉ង់ នៅក្បែរនោះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ថា៖«ការលក់ដែលបានស្នើឡើង នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសបារ៉ែន ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតដោយផ្តល់នូវកម្លាំងដែលអាចទុកចិត្តបានដែលអាចរារាំងសត្រូវ និងផ្តល់នូវសមត្ថភាពក្នុងការចូលរួមក្នុងប្រតិបត្តិការក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូផ្សេងទៀតរបស់អាមេរិក»។

សភានៅតែអាចរារាំងការលក់នេះ ទោះបីជាកិច្ចព្រមព្រៀងយោធាភាគច្រើន ឆ្លងកាត់ក៏ដោយ។

ប្រទេសបារ៉ែន បានផ្តល់ជាមូលដ្ឋានដល់កងនាវាចរណ៍ទី៥របស់កងទ័ពជើងទឹកអាមេរិក ហើយត្រូវបានចាត់ថ្នាក់ជា សម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ ដែលផ្តល់ឲ្យប្រទេសនូវកិច្ចសហប្រតិបត្តិការការពារជាតិ ដែលមានឯកសិទ្ធិជាមួយសហរដ្ឋអាមេរិក។

ប្លែកពីគេក្នុងចំណោមប្រទេសអារ៉ាប់ បារ៉ែនបានចុះហត្ថលេខាក្នុងនាមជាសមាជិកនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងអង់គ្លេស ដែលបានវាយប្រហារក្រុមឧទ្ទាមហ៊ូធីជាសម្ព័ន្ធមិត្តរបស់យេម៉ែន ជុំវិញការវាយប្រហារលើការដឹកជញ្ជូនដែលបានធ្វើឡើងក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm