Tadej Pogacar បន្ត​ឈ្នះ​ដំណាក់កាល​ទី ១៨ បន្ត​ការ​នាំមុខ​នៅ Tour de France

2021/07/16 06:17:37 pm        88

ប្រណាំង​កង់៖ ​​អ្នកការពារ​តំណែង​ជើងឯក កីឡាករ​ស្លូ​វេ​នី Tadej Pogacar បាន​បន្ត​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី ១៨ នៃ​ការប្រកួតប្រណាំង​កង់​ព្រឹត្តិការណ៍ Grand Tour, Tour de France នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ និង​បន្ត​ការ​នាំមុខ​ក្នុង​តារាង​រួម ​ខណៈ​ការប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​ដំណាក់កាល​ទី ១៨ ដែលមាន​ចម្ងាយ​ផ្លូវ ១២៩.៧​គីឡូម៉ែត្រ ដែលជា​ដំណាក់កាល​ឆ្លងកាត់​ស្ថានភាព​ផ្លូវ​ភ្នំ​នោះ Tadej Pogacar បានមក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើពេល ៣ម៉ោង ៣៣នាទី ៤៥វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard យឺត​ជាង ២វិនាទី និង​លេខ៣ កីឡាករ​អេ​ក្វា​ដ័​រ Richard Carapaz តាម​ពីក្រោយ ២វិនាទី​ដូចគ្នា​។ ​​នេះ​ជា​ជ័យជំនះ​ ២​ដំណាក់កាល​ផ្ទួនៗ​សំរាប់ Tadej Pogacar និង​ធ្វើឱ្យ​កីឡាករ​របស់​ក្រុម UAE Team Emirate រូបនេះ​ពន្លាត​ការ​នាំមុខ​ក្នុង​តារាង​វេលា​រួម​សរុប ៥នាទី ៤៥វិនាទី ពីលើ​គូប្រជែង​ដែល​កំពុង​ដេញ​ពីក្រោយ​កីឡាករ​ដា​ណឺ​ម៉ាក Jonas Vingegaard ខណៈ​លេខ៣ នៅតែ​ជា Richard Carapaz ដដែល​។

​​កីឡាករ​វ័យ ២២ឆ្នាំ Tadej Pogacar រំពឹងថា​នឹង​អាច​រកបាន​ជ័យជំនះ​ដំណាក់កាល​សំខាន់​នៅ​ថ្ងៃ​សៅរ៍​បាន ​ដែលជា​ដំណាក់កាល​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន ដើម្បី​អាច​ការពារ​តំណែង​ជើងឯក Tour de France​។​ ​ដោយឡែក​សំរាប់​ដំណាក់កាល​ទី ១៩ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ២០៧​គីឡូម៉ែត្រ ជា​ដំណាក់កាល​ប្រណាំង​លើ​ស្ថាន​​ភាព​ផ្លូវ​រាបស្មើ​ធម្មតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        73
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        84
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm