
កីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលលោក Dani Alves អាចត្រូវបានដោះលែងពីពន្ធនាគារដោយមានលក្ខខណ្ឌប្រាក់ធានា ១លានអឺរ៉ូ (១,០៨លានដុល្លារ) បន្ទាប់ពីបានអនុវត្តប្រហែល ១ភាគ៤នៃការជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំកន្លះរបស់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ។
លក្ខខណ្ឌសម្រាប់ការដោះលែងចំពោះលោក Alves រួមមានការប្រគល់លិខិតឆ្លងដែនទាំងងប្រេស៊ីល និងអេស្ប៉ាញ ដូច្នេះរូបគេមិនអាចចាកចេញពីប្រទេសអេស្ប៉ាញបានឡើយ ក៏ដូចជាត្រូវបង្ហាញមុខនៅតុលាការរៀងរាល់សប្តាហ៍។
ជាមួយគ្នានេះ តុលាការក៏បានចេញដីកាទប់ស្កាត់ ដោយរារាំងលោក Alves មិនឲ្យចូលទៅពាក់ព័ន្ធជាមួយជនរងគ្រោះ។ មេធាវីរបស់លោក Alves មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយទេ។
យ៉ាងណាក្ដី ការសម្រេច ដែលមិនមានការព្រមព្រៀងជាឯកច្ឆន្ទដោយសារមានការបោះឆ្នោតមិនគាំទ្រពីចៅក្រមម្នាក់នោះ នៅតែអាចប្តឹងឧទ្ធរណ៍បាន៕