លោក Blinken ចាប់ផ្តើមដំណើរនៅមជ្ឈិមបូព៌ា ខណៈទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែលហាក់ល្អក់កករ ជុំវិញសង្រ្គាមហ្កាហ្សា

2024/03/21 03:03:51 pm        152

អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកលោក Antony Blinken បានទៅដល់ទឹកដីមជ្ឈិមបូព៌ា កាលពីថ្ងៃពុធទី២០មីនា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ខណៈកងកម្លាំងអ៊ីស្រាអែលបានបន្តវាយឆ្មក់លើមន្ទីរពេទ្យដ៏ធំបំផុតរបស់ដែនដីនេះ។

ក្តីបារម្ភជាសកលបានកើនឡើងជុំវិញជម្លោះយោធាដែលពេលនេះបានឈានចូលដល់ខែទី៦ហើយ ទន្ទឹមនឹងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសឲ្យអស់ឬស់គល់ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវដោយក្រុមយុទ្ធជននេះ កាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ២០២៣។

ការប្រយុទ្ធចុងក្រោយបង្អស់រួមទាំងការវាយលុករបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង ហ្កាហ្សា ជាកន្លែងដ៏ធំទូលាយប្រមូលផ្តុំដោយអ្នកជំងឺ និងមនុស្សដែលកំពុងស្វែងរកកន្លែងជ្រកកោន ជាទីដែលអ៊ីស្រាអែល និយាយថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកំពុងពួនសំងំនៅទីនោះ។

កងទ័ពអ៊ីស្រាអែលបាននិយាយថា ជនសង្ស័យជាង៣០០ នាក់ត្រូវបានចាប់ខ្លួន ក្នុងការវាយឆ្មក់ក្នុងមន្ទីរពេទ្យដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ រួមទាំង ភេរវករជាន់ខ្ពស់រាប់សិបនាក់ និងអ្នកមានមុខតំណែងសំខាន់ៗ។

ជាមួយគ្នានោះដែរ ក្រុមហាម៉ាស បានថ្កោលទោសសកម្មភាពឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅមន្ទីរពេទ្យ Al-Shifa សម្រាប់ថ្ងៃទីបីជាប់ៗគ្នា ការប្រហារជីវិតអ្នកផ្លាស់ទីលំនៅ អ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យនោះរាប់សិបនាក់។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថាប្រជាជន ២,៤ លាននាក់នៅក្នុងតំបន់ហ្កាហ្សាកំពុងស្ថិតក្នុងភាពអត់ឃ្លានហើយប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកវ៉ូលឃើទើក(VolkerTurk)និយាយថាអ៊ីស្រាអែលប្រហែលជាកំពុងប្រើប្រាស់ភាពអត់ឃ្លានជាវិធីសាស្រ្តសង្គ្រាម។

ស្ថានភាពដ៏ធ្ងន់ធ្ងររបស់ប៉ាឡេស្ទីន និងជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលជាប់ឃុំនៅហ្កាហ្សា បានជំរុញឱ្យក្រុមអ្នកចរចាត្រឡប់ទៅតុចរចាវិញនៅក្នុងប្រទេសកាតា ដើម្បីព្យាយាមបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមមន្ត្រី បានរាយការណ៍ពីវឌ្ឍនភាពតិចតួចប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm