គណៈកម្មការទី៦ នៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

2024/03/21 04:05:02 pm        95

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦)ដឹកនាំដោយឯកឧត្តម អង្គ វឌ្ឍានា ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងបំណងឈ្វេងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធវិស័យយុត្តិធម៌។

ក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយគណ:ប្រតិភូក្រសួងយុត្តិធម៌បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២៤ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ។

ក្នុងជំនួបពិភាក្សានោះដែរឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺមិនមែនជាវេទិកាសួដេញដោលនោះ គឺជាកាជួបពិភាក្សាដើម្បីឈ្វេងយល់ពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនិងវិស័យយុត្តិធម៌មានជាអាទិ៍:

១- ការបណ្តុះបណ្តាលធនធានមនុស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងការបន្តផ្សព្វផ្សាយច្បាប់គោលថ្មីៗពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងតុលាការ។

២- ការរៀបចំរចនាសម្ព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ តុលាការជំនាញ និងរៀបចំនិងដំណើរការរបស់សាលាឧទ្ទរណ៍តំបន់។

៣- ការរៀបចំ និងដំណើរការនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

៤- អំពីលទ្ធផលការងាររបស់ក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។

៥- ចក្ខុវិស័យក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ ឬវិសោធនកម្មច្បាប់មួយចំនួន ក្នុងការជួយពង្រឹងបន្ថែមដល់វិស័យយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសជម្រាបជូន​ឯកឧត្តមប្រធានអង្គប្រជុំឱ្យដឹងថា តាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល នៅតែ បន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” គឺជាអាទិភាពមួយដ៏សំខាន់របស់ខ្លួនសំដៅ ពង្រឹង និង លើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការធានាថែរក្សាស្ថិរភាព សង្គម សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និង ការ ពង្រឹង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាជន និង ការ អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។ “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ក៏ត្រូវបាន រៀបចំបញ្ចូលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅ “ពង្រឹង និង លើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌”នៅកម្ពុជា ។ ឯកឧត្តមបន្តថាចំពោះបញ្ហាការបណ្តុះបណ្តាលធនធានមនុស្សគឺក្រសួងបានលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ទាំងបរិមាណ និងគុណភាពគឺជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៦ នៃមុំទី៤ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាពាក់ព័ន្ធនឹង “ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និង ប្រព័ន្ធយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យយុត្តិធម៌ និងប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទទាំងក្នុងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការ ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺជាក្តីកង្វល់រួមរបស់ជាតិ ព្រោះគ្រឿងញៀនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ និងប្រជាជនជាពិសេស សុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបំផ្លាញដល់ធនធានមនុស្សរបស់កម្ពុជា ល្រសួងបានដាក់ចេញគោលការណ៍ ៣ កុំ និង ១រាយការណ៍ ក្នុងសំណុំរឿងគ្រឿងញៀន គឺ “កុំពាក់ព័ន្ធ, កុំអន្តរាគមន៍ និងកុំលើកលែង ។ រីឯបញ្ហាគ្រោះចរាចរណ៍គឺជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់អនុវត្តច្បាប់ដោយរឹតបណ្តឹង ជាពិសេសតាមប្រសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឱ្យគ្រប់ភាគីទាំងត្រូវធ្វើការដោះស្រាយរាល់នីតិវិធីឱ្យបានឆាប់ចំពោះសំណងដល់ជនរងគ្រោះក៏ដូចជានីតិវិធីផ្សេងៗអោយឆាប់រហ័ស ។ពាក់ព័ន្ធនឹងអន្រ្តានុកូលដ្ឋាននាពេលបច្ចុប្បន្នគឺមានភាពស្មុកស្មាញណាស់ ដោយមកដល់ពេលនេះសុំណុំរឿងដែលពាក់ព័ន្ធនឹងអន្ត្រានុកូលដ្ឋានក្រសួងបានជម្រូញឱ្យសាលាដំបូងទូទាំងប្រទេសត្រូវធ្វើការកែតម្រូវជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបានដែលជាតម្រូវការចាំបាច់របស់ពួគាត់។

ក្រោយពីបានស្តាប់នៅបទបង្ហាញក៏ដូចជាសេចក្តីរាយការណ៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានធ្វើការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំកំណែទម្រង់របស់ក្រសួងយុត្តិធម៌ ទៅលើវិស័យយុត្តិធម៌ឱ្យមានភាពល្អប្រសើរស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកំណែទម្រង់នេះក៏ជាសាទររបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលអាចជាជំនឿជឿជាក់លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm