ភ្ញៀវទេសចរជាង ១ម៉ឺននាក់ ចូលរួមទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត​នៅថ្ងៃនេះ

2024/03/21 06:06:18 pm        250

អាជ្ញាធរជាតិអប្សរាបានអះអាងថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាងមួយម៉ឺននាក់ បានចូលមកទស្សនា​ទិដ្ឋភាព​ព្រះ​អាទិត្យ​​រះ​​ចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ដ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ។

ភ្ញៀវទេសចរ​ខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូល​មក​អង្គុយ​ត្រៀប​ត្រា​នៅ​បណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និង​ខាង​ត្បូង​នៃ​ប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យ​ថ្ងៃ​រះ​នៅ​ប្រាសាទ​អង្គរវត្ត​។

ភ្ញៀវ​ទេសចរអន្ដរជាតិមកពីសហរដ្ឋអាមេរិក បានបង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើល​ និង​សប្បាយ​ចិត្ដ​យ៉ាង​ខ្លាំង ពេលមកដល់ប្រាសាទអង្គរដោយបានលើកឡើងថា ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​ ពិតជាអស្ចារ្យ និងមានភាពស្រស់ស្អាត ដែល​ប្រទេស​ដទៃ​ទៀត​មិន​អាច​ប្រៀប​ផ្ទឹមបាន។ ភ្ញៀវ​ទេសចរ​ដដែល​បានបន្ដថា នេះជាលើកទីមួយហើយដែលបាន ប្រទេស​កម្ពុជា​មាន​ប្រជា​ពលរដ្ឋ​ច្រើន​កុះករ ទៅទស្សនាថ្ងៃរៈនាពេលព្រឹកព្រលឹម។

ដោយឡែក ភ្ញៀវទេសចរជាតិ ក៍បានលើកឡើងថា ទោះ​បី​ជា​ធ្លាប់​បាន​មក​ទស្សនា​ប្រាសា​ទ​អង្គរ​វត្ត​ជា​ច្រើន​លើក​ក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចាប់ពីម៉ោង៥ព្រឹក ហើយ​បានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយ​ស្រះ​ទឹក​បញ្ចេញ​ពន្លឺ​ពណ៌​មាសស្រប​ពេល​មាន​ទេសភាព​សម្រស់​ខៀវខ្ចី នៃ​រុក្ខជាតិ ក្នុង​បរិវេណ​អង្គរ។ ពួកគាត់​បាន​លើកឡើងថា ពិតជាមិនខកបំណង​ឡើយ​ដែល​ខ្លួនចំ​ណាយ​ពេល​ដើម្បី​មក​រង់ចាំ​ទស្សនា​ថ្ងៃ​រះ​នៅប្រាសាទអង្គរវត្ត។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បាន​ឲ្យ​ដឹ​ង​ថា នាថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប បាន​មក​ទស្សនា​ថ្ងៃ​រះចំកំពូលកណ្តាលប្រាសាទអង្គរវត្តមានចំនួនប្រមាណជាងមួយម៉ឺននាក់ ក្នុង​ចំណោម​នោះ​ភ្ញៀវ​​ទេសចរអន្ដរជាតិជាង២៥០០នាក់ និងភ្ញៀវជាតិក៏​ដូចជា​ប្រជាពលរដ្ឋ​មាន​ចំនួន​ប្រមាណ ៧៥០០នាក់។

សូមជម្រាបជូនថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើត​ឡើង​នៅ​ថ្ងៃទី​២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm