NEA៖ កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មការងារជាង ៣ម៉ឺនកន្លែងនៅទូទាំងប្រទេស

2024/03/21 07:26:51 pm        263

ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទូទាំង​ប្រទេស​កម្ពុជា​កំពុង​មាន​តម្រូវ​ការ​ជ្រើស​រើសបុ​គ្គលិក កម្មករនិយោជិកប្រមាណ ៣ ម៉ឺននាក់សម្រាប់​ចូល​បម្រើ​ការងារ​នៅ​តាម​បណ្តា​រោ​ងចក្រ សហគ្រាស ក្រុមហ៊ុនតូចធំជាច្រើននៅក្នុងប្រទេសកម្ពុជា ។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ខែ​មីនានេះ បច្ចុប្បន្នមានក្រុមហ៊ុនជាតិ អន្តរជាតិជាច្រើននៅកម្ពុជា បានប្រកាស​ជ្រើស​រើស​បុគ្គលិក កម្មករនិយោជិកឱ្យចូលបម្រើការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ​នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ក្នុងនោះមានរោងចក្រនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក៏​កំពុង​ប្រកាស​​ជ្រើសរើសកម្មករ កម្មការនី ជិត ៨២០០ នាក់ផងដែរ។

លោកស្រី ផូ សុភាព បុគ្គលិកធនធានមនុស្សនៃក្រុមហ៊ុន Forward Cam បានឱ្យដឹងថា ក្រុម​ហ៊ុន​លោក​ស្រីបានបង្កើតតាំងពីឆ្នាំ២០១៥ មកម្លេះ បច្ចុប្បន្ន ក្រុមហ៊ុនបាននិង​កំពុង​ពង្រីក​អាជីវកម្ម និងទីផ្សារទៅតាមបណ្តាខេត្តនានា ដូច្នេះ​ក្រុមហ៊ុន​កំពុង​មាន​តម្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ជា​ច្រើនរូបបម្រើការនៅតាមបណ្តាខេត្ត។

បើតាមអ្នកនាំពាក្យទីភ្នាក់ជាតិមុខរបរ និងការងារ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ នៅ​ទូទាំង​ប្រទេស កំពុងមានតម្រូវការងារ និងកម្លាំងពលកម្មប្រមាណ ៣០៦១៥ នាក់ក្នុង​នោះ​ការងារ​ផ្នែក​ឧស្សាហកម្មប្រមាណ ១៧៣៣៤ នាក់, ការងារក្នុងផ្នែកសេវាកម្ម និងទេសចរណ៍ ៤០០០នាក់ និង ការងារផ្នែកកសិកម្ម ៩៣៣៣ នាក់ទៀត នៅតាមបណ្តាខេត្តរាជធានី ខេត្តជាង១០ នៅកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        25
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm