សម្តេចធិបតី អំពាវនាវឱ្យបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពស្តីពីជនមានពិការភាព

2024/03/21 07:29:57 pm        127

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ បន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព អនុសញ្ញា​ស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ ​និងយុទ្ធសាស្ត្រទីក្រុងអ៊ីនឈុន ដើម្បីផ្ដល់​សិទ្ធិពិតប្រាកដទៅដល់ជនមានពិការភាពក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និង​ភាពសុខដុមសម្រាប់ជនមានពិការភាពស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបាន​បោះបង់ចោលឡើយ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន​ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី មានប្រសាសន៍ថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមាន​ពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្តីពីជនមាន​ពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍។ ដូច្នេះការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាពនូវក្តី​សង្ឃឹមភាព​អង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរ​ឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព។

ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និង​ក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិប្បរិមា ​សម្តេចធិបតីនាយករដ្ឋមន្រ្តី​បានផ្តល់​អនុសាសន៍ដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន​ និងយុវនីតិសម្បទា និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ចូលរួមរៀបចំបទដ្ឋានគតិយុតគ្រប់ជ្រុងជ្រោយដើម្បីធានាថា មជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន​ជាសម្បត្តិជនសម្រាប់មានពិការភាពប្រើប្រាស់ជាបន្តតរៀងទៅ​ទាំងក្នុង​ពេលបច្ចុប្បន្ន ​និងអនាគត។

សម្ដេច បានណែនាំដល់គ្រប់កិច្ចអភិវឌ្ឍន៍ទាំងអស់រួមមានសកម្មភាពសង្គមសេដ្ឋកិច្ច​នយោបាយ​វប្បធម៌ គឺត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យមានការចូលរួម​ជាអតិប្បរិមារបស់ជនមានពិការភាព​នៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នទាំងទិដ្ឋភាពនៃតួអង្គនៃការអភិវឌ្ឍ។

សម្ដេច បានលើកទឹកចិត្តឱ្យបន្តបង្កើន​កិច្ចសហការនៅក្នុងការរៀបចំ​បណ្តុះបណ្តាល​ជំនាញ​ពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់​ការសិក្សារបស់ជនមានពិការភាពដើម្បីលើក​កម្ពស់​សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀរវត្សខ្ពស់​សំដៅលើកកម្ពស់​ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងគ្រួសារឱ្យកាន់តែប្រសើរ៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm