ក្រុមហ៊ុន LIXIN GROUP ឧបត្ថម្ភ​សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ​ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

2021/07/16 08:03:44 pm        441

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១ កាកបាទក្រហមកម្ពុជា បាន​ទទួលអំណោយជាសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ គិតជា​ថវិកាចំនួន១២,២៦៥ដុល្លារ ពីឯកឧត្តម តាំង កក់ អគ្គនាយកក្រុមហ៊ុន LIXIN GROUP និងកញ្ញា Carey Liu តំណាងក្រុមហ៊ុន LIXIN GROUP នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំ​ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើ​សួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌​របស់​ក្រុមហ៊ុន LIXIN GROUP ដែលបានឧបត្ថម្ភសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគជូនកាកបាទ​ក្រហម​កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩។

តំណាងក្រុមហ៊ុន LIXIN GROUP បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបាន​អនុញ្ញាត​ឱ្យក្រុមហ៊ុនបានចូលរួមចំណែកការងារមនុស្សធម៌ ហើយជាពិសេសក្នុងការចូលរួម​ទប់ស្កាត់​ជំងឺកូវីដ-១៩ និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ មាន​សុខ​ភាពល្អ ជោគជ័យគ្រប់ភារកិច្ចមនុស្សធម៌ ដើម្បីបន្តជួយសម្រាលការលំបាកដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ជាមួយគ្នានេះ កញ្ញា Carey Liu បានគូសបញ្ជាក់ថា ក្រុមហ៊ុន LIXIN GROUP នឹងចាត់ឱ្យក្រុមការងារ​ដើម្បីបាញ់​ទឹកថ្នាំសម្លាប់មេរោគក្នុងបរិវេណ១០ម៉ឺនម៉ែត្រការ៉េ (ស្មើនឹងថវិកា៣០ម៉ឺនដុល្លារ) សម្រាប់​នៅបរិវេណទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងទៅតាមតម្រូវការចាំបាច់​របស់​កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន រួមមាន ៖ ទឹកថ្នាំសម្លាប់មេរោគ Disinfectant Spray (ចំណុះ ៥០ml ចំនួន ២០០ដប, ចំណុះ ២០០ml ចំនួន ១០០ដប, ចំណុះ ៥លីត្រ ចំនួន ១០បារ៉ែល), សម្ភារ Air Filter ចំនួន ៥០ និងការបាញ់ទឹកថ្នាំសម្លាប់មេរោគលើផ្ទៃ ២ពាន់ម៉ែត្រការ៉េ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm