​ឯកឧត្ដម គីម រិទ្ធី នាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប

2024/03/21 08:12:26 pm        180

ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែមីនា ម្សិលមិញនេះ បាននាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប ដែលថវិកានេះ ឯកឧត្តមផ្ទាល់ចំនួន ៨. ៩១០.០០០រៀល ថវិកាលោក គង់ ពុទ្ធីកា អគ្គនាយកអាជ្ញាធរព្រះវិហារ ៥.០០០.០០០រៀល និងថវិការបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូទូទាំងខេត្តព្រះវិហារ ១៨៦.០៩០.០០រៀល។

នៅក្នុងឱកាសនោះ ឯកឧត្ដមបានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺបានបង្ហាញពីវប្បធម៌ចែករំលែក​របស់លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនក្នុង១ខែ៥.០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះជាលើកទី២ហើយ ដែលបានប្រមូលថវិកា​ដោយស្ម័គ្រចិត្តយកមកផ្តល់​ជូនមូល​និធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្ដម បានបន្តថា ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបំផុសចលនាផ្សព្វផ្សាយ និងបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

ឯកឧត្ដម អភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ​គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង​ ដើម្បីចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ​គន្ធបុប្ផាទាំង៥ទីតាំង។

បើយោងតាមរបាយការណ៍របស់មន្ទីរគន្ធបុប្ផាខេត្តសៀមរាប បានឱ្យដឹងថា ក្នុង១ថ្ងៃសម្រាប់ផ្នែក​ពិគ្រោះជំងឺខាងក្រៅជាមធ្យមមានចំនួន ១.៤០០នាក់ ហើយសម្រាប់អ្នកជំងឺដែលកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យមានជាង ១.០០០នាក់។ សម្រាប់១ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ គឺផ្នែកពិគ្រោះជំងឺខាងក្រៅមានចំនួន៣ម៉ឺន៣ពាន់នាក់ជាង ​ក្នុងនោះករណីថ្មី ដែលមិនធ្លាប់​មកមន្ទីរពេទ្យគន្ធបុប្ផាសោះមានរហូតដល់ទៅជាង២ម៉ឺននាក់។ ហើយចំនួនទាំងនេះ មានការលើសលុបលើចំនួនគ្រែដែលមានមន្ទីរពេទ្យមាន៕

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        84
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm