អ្នកជំនាញ៖ សហជីព និងសង្គមស៊ីវិលគួរតែកុំយកសាំង ចាក់លើភ្លើងចំពោះករណីរោងចក្រ Y&W

2024/03/21 08:28:00 pm        135

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រ​នយោបាយ​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា​បានលើកឡើងថា ករណីរោងចក្រ Y&W សហជីព និងសង្គមស៊ីវិលគួរតែកុំយកសាំង ចាក់​លើភ្លើង ហើយគួរតែមានវប្បធម៌ស្តាប់គ្នាទៅវិញទៅមក ដាក់បញ្ហាលើតុពិភាក្សាគ្នា យល់​អំពី​ដំណោះ​ស្រាយ ជៀសជាងម្ខាងខិតខំរកដំណោះស្រាយ ដោយឡែកម្ខាង​ទៀត​កំពុង​បញ្ចុះ​បញ្ចូល​កម្មករ​ឱ្យមានការតវ៉ា។

ការលើកឡើងបែបនេះបន្ទាប់ពីមានសហជីពមួយចំនួនបានចូលមកណែនាំឱ្យកម្មករមួយចំនួនតូចនៃរោងចក្រ Y&W លើកប៉ាដា និងបន្ត​ស្រែក​នៅ​មុខ​រោង​ចក្រ​ទាមទារ​ឱ្យ​ម្ចាស់​រោងចក្រ​ដោះ​ស្រាយ​ជូនកម្មករ បើទោះបីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បើក​ផ្តល់​ប្រាក់​ឈ្នួល និងប្រាក់បឱណាច់ផ្សេងៗជូនកម្មករនិយោជិតលើករណីនេះនៅវេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី​២៣ ខែមីនា ឆ្នាំ២០២៤ ក៏ដោយ។

លោកបណ្ឌិតរូបនេះបានគូសបញ្ជាក់ថា៖«ករណីរោងចក្រនេះ តាមខ្ញុំដឹងក្រសួង មាន​សមត្ថកិច្ច​បាន​ចេញ​ដំណោះស្រាយលើករណីនេះរួចហើយ ខ្ញុំគិតថាសហជីព និងភាគពាក់​ព័ន្ធ​គួរ​តែ​យោង​សេណារីយ៉ូ នៃ​ដំណោះស្រាយទាំងឡាយនេះ ជជែកគ្នា ពិភាក្សាគ្នា ជៀសជាងបង្ក​បរិយាកាស​មិន​សុខដុម ដែលការនេះអាចឈានដល់ករណីយកសាំងចាក់ លើភ្លើង​ដែល​កំពុង​តែ​ឆេះ​ដូច្នេះ​ដែរ​»​។

លោកបន្ថែមថា ការធ្វើបែបនេះគឺមិនទទួលបានអត្ថប្រយោជន៍អ្វីនោះទេ តែ​ផ្ទុយ​មក​វិញ​គឺ​មាន​តែ​ការខាត​បង់ទាំងអស់គ្នា ហើយបញ្ហានឹងបន្តក្តៅរោលរាលនៅក្នុងសង្គមលើករណីផ្សេងៗទៀត។ ដូច្នេះ​ហើយភាគីពាក់ព័ន្ធត្រូវតែមានភាពអត់ធ្មត់ យោគយល់គ្នាទៅវិញទៅមក យល់គ្នា​អំពី​ដំណោះ​ស្រាយ ដែលអាចឈានដល់ការដោះស្រាយមួយប្រកបដោយសន្តិវិធីនៅចុងបញ្ចប់។

លោកបានគូសបញ្ជាក់ទៀតថា ភាគី​ពាក់ព័ន្ធ​គួរ​តែ​ចូល​រួម​ជាមួយ​យន្តការ​របស់​រាជ​រដ្ឋាភិបាល​លើ​ការ​ដោះស្រាយករណីរោងចក្រ Y&W នេះ ជៀសជាងធ្វើ​ឱ្យ​មាន​ការ​បន្ត​តវ៉ា​នៅ​មុខ​រោង​ចក្រ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កអសន្តិសុខផ្សេងៗទៀត បើទោះបី​មាន​កម្មករ​ភាគ​ច្រើន​នោះ​ជឿជាក់លើដំណោះស្រាយរបស់ក្រសួង៕

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        1
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm