វៀតណាម​រៃអង្គាស​ថវិកា​គ្រប់គ្រាន់​សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​

2021/07/16 08:22:49 pm        165

វៀតណាម៖ ប្រទេស​វៀតណាម​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​ Covid-19 ចំនួន​ ១.៤៣៨​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់​ ៤២.២៨៨​នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន ​២០៧​នាក់ ​បន្ទាប់ពី​បាន​កត់ត្រា​អ្នក​ស្លាប់​ថ្មី​ចំនួន ​៦៩​នាក់​។​

​យោង​តាម​លោក Do Van Chien ប្រធាន​រណសិរ្ស​មាតុភូមិ​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការទិញ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ចំនួន ១៥០​លាន​ដូស​ និង​អនុវត្ត​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ​សម្រាប់​ប្រជាជន ៧៥​លាន​នាក់​។ រណសិរ្ស​មាតុភូមិ​វៀតណាម​បាន​ប្រកាស​ថា ​ខ្លួន​បាន​រៃអង្គាស​ថវិកា​ចំនួន ១១៥​ពាន់​លាន​ដុង​ពី​យុទ្ធនា​ការ​ផ្ញើ​សារ​អំពាវនាវ​សុំ​ការ​បរិច្ចាគ ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស Covid-19​។​។ រយៈពេល​ ៤០​ថ្ងៃ​ចាប់​តាំង​ពី​យុទ្ធនា​ការ​ផ្ញើ​សារ​ត្រូវ​បាន​បង្កើត​ឡើង រណសិរ្ស​មាតុភូមិ​វៀតណាម​បាន​ទទួល​សារ​ចំនួន ២,៥​លាន ដែល​បរិច្ចាគ​ថវិកា​សរុប​បាន​ចំនួន​ ១១៥​ពាន់​លាន​ដុង​ ដែល​រាល់​ការ​បរិច្ចាគ​ទាំងអស់​នឹង​ត្រូវ​ផ្ទេរ​ទៅ​មូលនិធិ​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​។​

​កាលពីដើម​ខែ​មិថុនា ​ឆ្នាំ​២០២១ យុទ្ធនា​ការ​ផ្ញើ​សារ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណៈកម្មាធិ​ការ​​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀតណាម សម្ព័ន្ធ​ការងារ​វៀតណាម និង​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនងដើម្បី​អំពាវនាវ​សុំ​ការ​បរិច្ចាគ ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស Covid-19 នៅ​ប្រទេស​វៀតណាម​។​ ​លោក​និយាយ​ថា រហូតមកដល់​ពេលនេះ​ប្រទេស​វៀតណាម​ មាន​ធន​ធាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​ដើម្បី​ទិញ​វ៉ាក់សាំង​ចំនួន ​១៥០​លាន​ដូ​ស​សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        40
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        40
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm