តំបន់ទេសចរធម្មជាតិនៅអភិរក្សវាលរហាលកេសអាវៀន ខេត្តបន្ទាយមានជ័យ កើនពូជត្រីនិងសត្វស្លាបចម្រុះ

2024/03/21 09:44:15 pm        118

ភ្នំពេញ៖ "វាលរហាលកេស អាវៀន" ជាតំបន់អភិរក្សពូជត្រី និងហ្វូងសត្វស្លាបចម្រុះជាច្រើនប្រភេទ ដែលក្នុងនោះ ភ្ញៀវអាចបានឃើញសត្វស្លាប់ទឹកដែលទុំនៅជាប្រចាំគ្រប់ពេល និងបានឃើញសត្វច្រើននៅពេលល្ងាចទល់យប់ ជាវេលាដែលហ្វូងសត្វហើរវិលពីរកចំណីមកទ្រនំវិញ។

យោងតាមលោក ខុង ប៊ុន មេឃុំស្នួលមានជ័យ និងជាប្រធានសហគមន៍តំបន់អេកូទេសចរបែបធម្មជាតិ នៅអភិរក្ស វាលរហាលកេសអាវៀន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា តំបន់នេះ ស្ថិតនៅខាងត្បូងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណ ២៣គីឡូម៉ែត្រ ពីទីរួមខេត្ត ឬសិរីសោភ័ណ។ លោកឲ្យដឹងទៀតថា សត្វមានចំនួនជិត ១០ប្រភេទ ដែលជាសត្វស្លាបសំខាន់ៗ ដូចជា ក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុំ និងមាន់ទឹកជាដើម។ ក្រៅពីនោះសត្វកុកដែលរាប់មិនអស់។

លោក ខុង ប៊ុន បានរៀបរាប់បន្តថា នៅឆ្នាំ២០២៤នេះ សហគមន៍ និងឃុំ បានអនុវត្តគម្រោងចំនួន២គឺ ១.ជីកប្រឡាយប្រវែងជាង ៨គីឡូម៉ែត្រ ពីចុងផ្លូវលំជិតផ្លូវជាតិលេខ៦ ឬក្រោយវិទ្យាល័យឈ្នួរមានជ័យនាខាងជើងទៅត្បូងទៅទល់នឹងបឹងអភិរក្សរហាលកេសដើម្បីអោយភ្ញៀវទេសចរអាចជិះទៅកំសាន្តលេងនារដូវវស្សា។ និង២.ការលើកផ្លូវប្រវែងជាង ៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវភូមិរពាក់ឃុំនេះ ដែលភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅដល់តំបន់អាវៀន ទីអភិរក្សសត្វស្លាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងជាប្រយោជន៍សម្រាប់កសិករបានទឹកស្រោចស្រពដំណាំស្រូវនិងបន្លែ ។ 

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ ដែលចង់មកលេងកម្សាន្តនៅតំបន់នេះ អាចធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រងស្ពាននិងវត្តស្រមោចភូមិស្រមោចឃុំ /ស្រុកព្រះនេត្រព្រះ ត្រូវចុះទៅជើងក្នុងចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ។ 

ចំពោះប្រវត្តិតំបន់ខាងលើនេះ លោកមេឃុំ បានឲ្យដឹងថា ជាទំនប់ស្ទាក់បំបែក បង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រ ដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩ ) ។ 

សូមជម្រាបជូនថា តំបន់នេះ ចែកជា២ផ្នែក ៖ ទី១.ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆៈជាតិចម្រុះដូចជាត្រីរ៉ស ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង....។ មានទំហំចំនួន ៥ហិកតា ដែលហៅថា រហាលកែស។ និងទី២.ជាផ្ទៃទឹក និងមានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូន និងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល (បូកនឹងកកុផងមានដល់សែនក្បាល) មានទំហំចំនួន ២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែលគេហៅថាអាវៀន ។ ឈ្មោះរួមនៃទីអភិរក្សនេះគេហៅថា ទីអភិរក្សរហាលកែស អាវៀន៕ ដោយ ៖ បូរ់ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm