មន្រ្តីជំនាញស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយពីរបបសន្តិសុខសង្គមនៅកម្ពុជាឱ្យបានផុលផុស

2024/03/21 09:57:51 pm        300

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជា នៅថ្ងៃទី២១ខែមីនានេះ បានអញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពីរបបសន្តិសង្គមនៅកម្ពុជា ក្រោមមូលបទ«​ឆ្ពោះទៅការ​ពង្រឹង​គណនេយ្យ​ភាព​សង្គម​ នៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនដល់អ្នកសារព័ត៌មានជាតិចំនួន៤១ស្ថានប័ន។ វគ្គ​បណ្តុះ​បណ្តាល​នេះ រៀបចំដោយអង្គការអុកស្វាម បេឡាជាតិរបបសន្តិសង្គម សហការ​ជាមួយ​សារ​ព័ត៌មានថ្មីៗ។

នៅក្នុងវគ្គបណ្តុះបណ្តាលឯកឧត្តម ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា អ្នកសារព័ត៌មានបាន និង​កំពុង​បន្ត​ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាព​នានារ​បស់​រាជ​រដ្ឋាភិបាល​ទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងលើកឡើងនូវ​ការ​ផ្តល់​មតិ​យោបល់​ត្រឡប់​មក​វិញ។ បន្ថែមលើនេះ អ្នកសារព័ត៌មានក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពាំនាំកង្វល់ មតិ​យោបល់ និងធាតុចូលនានាពីប្រជាពលរដ្ឋ អ្នកឯកទេស សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បី​ប​ង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយបរិយាបន្ន ក្នុង​ការ​អនុវត្តន៍​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។ នេះសឱ្យឃើញពីការរីកចម្រើន និងតួនាទីមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន ក្នុង​ការ​កសាង និងពង្រឹងយន្តការគណនេយ្យភាពសង្គម នៅ​កម្ពុជា​ជា​ពិសេស​នៅ​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម។​ ក្នុងន័យនេះ ឯកឧត្តមបានស្នើ​ដល់​អ្នក​សារ​ព័ត៌មាន​ចូលរួម​ផ្សព្វ​ផ្សាយ​ពី​របប​សន្តិសុខ​សង្គម​កម្ពុជាឱ្យផុលផុសទៅដល់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ ឱ្យ​យល់​ដឹង​ពី​សារៈ​សំខាន់នៃការចុះឈ្មោះចូលជាសមាជិក ប.ស.ស និងចូលរួម​ទប់​ស្កាត់​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង ប.ស.ស។

អ្នកសារព័ត៌មានបានឱ្យដឹងដែរថា បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ទទួល​បាន​ចំណេះដឹងបន្ថែមទៀតពីរសារៈសំខាន់នៃរបបសន្តិសង្គម និងប្តេជ្ញា​បន្ត​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាំង​អស់​ទៅ​ដល់សាធារណៈគ្រប់មជ្ឈដ្ឋាន។

គួររម្លឹកដែរថា នៅឆ្នាំ២០២១៩ ច្បាប់ស្តីពីរបបសន្តិសង្គមថ្មី ត្រូវ​បាន​រៀបចំ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្តសេដ្ឋកិច្ចនិងសង្គម ដែលផ្តល់អាណត្តិឱ្យបេឡាជាតិសន្តិសង្គមក្នុងការអភិវឌ្ឍ និងការ​អនុវត្ត​របប​សន្តិសុខសង្គមពេញលេញនៅកម្ពុជារួមមាន៖ផ្នែកហានិភ័យការងារ ផ្នែកថែ​ទាំង​សុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាព៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm