លោក Anies ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី

2024/03/21 10:46:10 pm        99

បេក្ខជនចាញ់ឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីលោក Anies Baswedan បានដាក់ពាក្យប្ដឹងនៅតុលាការធម្មនុញ្ញ នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) ដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលរដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto ទទួលជ័យជម្នះក្នុងសំឡេងយ៉ាងច្រើនលើសលប់។

លោក Anies ដែលជាអតីតអភិបាលក្រុងហ្សាការតាបាននិយាយថា គោលបំណងនៃបណ្ដឹងនេះ គឺដើម្បីធានាឲ្យលទ្ធិប្រជាធិបតេយ្យមានភាពល្អប្រសើរឡើង ហើយបាននិយាយថា ការបោះឆ្នោតមានបញ្ហាជាច្រើនដែលចាំបាច់ត្រូវកែតម្រូវ។

លោក Anies បានបដិសេធមិនទទួលស្គាល់បរាជ័យនោះឡើយបន្ទាប់ពីលទ្ធផលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី២០ ខែមីនា) ហើយក្រុមរបស់លោកបានចោទប្រកាន់ថា រដ្ឋបាលបច្ចុប្បន្នបានស្វែងរកដោយអយុត្តិធម៌ ដើម្បីមានឥទ្ធិពលលើការប្រកួតប្រជែងនេះ ដែលការលើកឡើងនេះត្រូវបានអាជ្ញាធរបដិសេធ។

គួរបញ្ជាក់ថា លទ្ធផលផ្លូវការបានបង្ហាញថា អតីតមេបញ្ជាការកងកម្លាំងពិសេសលោក Prabowo Subianto ដែលត្រូវបានគាំទ្រយ៉ាងស្ងៀមស្ងាត់ដោយប្រធានាធិបតីក្នុងអំណាចដ៏មានប្រជាប្រិយ គឺលោក Joko Widodo បានឈ្នះស្ទើរតែ ៦០ភាគរយនៃការបោះឆ្នោតនេះ តាមពីក្រោយដោយលោក Anie ទទួលបានសំឡេង ២៥ភាគរយ និងអតីតអភិបាលខេត្ត Central Java (ជ្វាកណ្ដាល) លោក Ganjar Pranowo មានសំឡេងគាំទ្រ ១៦ភាគរយ។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ នៅឯសន្និសីទសារព័ត៌មាន លោក Anies បានប្រាប់ថា៖ «ដំណើរការ និងលទ្ធផល គឺសំខាន់ដូចគ្នា។ នៅពេលដែលដំណើរការមានបញ្ហានោះ លទ្ធផលក៏មានបញ្ហាដែរ។ រាប់ចាប់ពីទិដ្ឋភាពគោលនយោបាយ បទប្បញ្ញត្តិ រហូតដល់ការអនុវត្ត (ការបោះឆ្នោត) មានបញ្ហាជាច្រើន ហើយយើងចង់ឲ្យមានការកែតម្រូវ ដើម្បីកុំឲ្យបញ្ហានេះកើតឡើងម្តងទៀត»៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm