កម្ពុជា-ហ្វីលីពីនឯកភាពគ្នាក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

2024/03/22 12:29:16 am        89

ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោកស្រី សារ៉ា ឌូទែរតេ (Sara Z. Duterte) អនុប្រធានាធិបតី និងជារដ្ឋមន្រ្តីអប់រំ នៃសាធារណរដ្ឋហ្វីលីពីន ដោយកិច្ចជំនួប នោះភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកស្រី សារ៉ា ឌូទែរតេ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងចាត់ទុកថា វត្តមានរបស់លោកស្រីនៅប្រទេសកម្ពុជានៅពេលនេះ ជាសញ្ញាណនៃការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីនលើគ្រប់វិស័យ។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ដោយចាត់ទុកហ្វីលីពីនជាមិត្តដ៏ល្អ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ានផងដែរ ដែលកន្លងមកប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកស្រី អនុប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានទទួលជួបសម្ដែងការគួរសម និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនៅពេលនេះ។ លោកស្រីបានលើកឡើងថា បេសកកម្មរបស់លោកស្រីនៅពេលនេះក្នុងនាមជា អនុប្រធានាធិបតីផង និងរដ្ឋមន្ដ្រីក្រសួងអប់រំ ព្រមទាំងជាប្រធាននៃសមាគមអង្គការរដ្ឋមន្ដ្រីអប់រំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី សារ៉ា ឌូទែរតេ បានថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសន្ដិសុខជាតិ និងប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសជួយជ្រោមជ្រែងក្នុងការរស់នៅ និងប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរហ្វីលីពីននៅប្រទេសកម្ពុជាផងដែរ។ លើសពីនេះ បានជួយសង្គ្រោះដល់ប្រជាពលរដ្ឋហ្វីលីពីនកន្លងមក ដែលជាជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនប្រធានាធិបតីហ្វីលីពីន ក៏ដូចជាបង្ហាញជំហរក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពោលនៅពេលបច្ចុប្បន្ននេះ ឧក្រិដ្ឋជន និងភេរវករនានា បានក្លាយទៅជាបញ្ហាសកល ដែលទាមទារឲ្យបណ្ដាប្រទេសនានាសហការគ្នាទប់ស្កាត់រាល់បទល្មើសទាំងនោះ។ 

ត្រង់ចំណុចនេះ លោកស្រី សារ៉ា ឌូទែរតេ អនុប្រធានាធិបតីហ្វីលីពីន បានគាំទ្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ហើយលោកស្រីនឹងនាំនូវរាល់ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជូនដល់ប្រធានាធិបតីហ្វីលីពីន, រដ្ឋមន្ដ្រីក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និងអគ្គស្នងការហ្វីលីពីន ក្នុងបញ្ហាទប់ស្កាត់រាល់ឧក្រិដ្ឋកម្មឆ្លងដែននេះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm