មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្រីលង្កាឈានដល់កិច្ចព្រមព្រៀងកម្រិតដំបូងលើការត្រួតពិនិត្យលើកទីពីរនៃកញ្ចប់ថវិកាសង្គ្រោះ

2024/03/22 12:44:44 am        83

អ្នកផ្តល់ប្រាក់កម្ចីពិភពលោក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)និងស្រីលង្កា បានឈានដល់កិច្ចព្រមព្រៀងកម្រិតដំបូងលើគោលនយោបាយសេដ្ឋកិច្ច ដើម្បីបញ្ចប់ការត្រួតពិនិត្យលើកទីពីរនៃកម្មវិធីជំនួយរយៈពេល ៤ឆ្នាំ ។

ការពិនិត្យឡើងវិញដែលអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ IMF នឹងបញ្ចេញថវិកាចំនួន៣៣៧ លានដុល្លារសម្រាប់ប្រទេសកោះនេះ។

អ្នកផ្តល់ប្រាក់កម្ចីសកលនេះ បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូង កំពុងងើបឡើងវិញជាបណ្តើរៗពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល៧ទសវត្សរ៍ ដែលត្រូវបានបង្កឡើងដោយការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស ក្នុងឆ្នាំ ២០២២។

IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«កំណែទម្រង់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កំពុងចាប់ផ្តើមបង្កើតផល» ។

«ការរក្សានូវសន្ទុះកំណែទម្រង់ និងការដោះស្រាយភាពទន់ខ្សោយនៃអភិបាលកិច្ច និងភាពងាយរងគ្រោះនៃអំពើពុករលួយ គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញយូរអង្វែង និងកំណើនប្រកបដោយស្ថិរភាព និងបរិយាប័ន្ន»។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ការបញ្ចប់ការពិនិត្យឡើងវិញតម្រូវឲ្យបញ្ជាក់ពីការរួមចំណែកផ្នែកហិរញ្ញប្បទានរបស់ដៃគូពហុភាគី និងការវាយតម្លៃវឌ្ឍនភាពគ្រប់គ្រាន់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញក្នុងចំណោមតម្រូវការផ្សេងៗទៀត។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        48
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        69
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm