Real Madrid និង Man Utd ខិត​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ​ការពារ​បារាំង Raphael Varane

2021/07/16 09:37:37 pm        125

​បាល់ទាត់៖ ​ខ្សែការពារ​បារាំង Raphael Varane កំពុងស្ថិត​ក្នុង​ផ្លូវ​ចាក​ចេញពី​ក្លិប​អេ​ស្ប៉ា​ញ Real Madrid ច្រើន​ខែ​មកហើយ ​ខណៈ​កិច្ចព្រមព្រៀង​ចាកចេញ​ទំនងជា​ចេញ​ជា​រូបរាង​។​ បើតាម​ការចុះផ្សាយ​ រប​ស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ​ជាច្រើនបានឲ្យដឹងថា Manchester United និង Real Madrid ខិតជិត​ឈានដល់​កិច្ចព្រមព្រៀង​នឹង​គ្នា​ហើយ ​ក្នុងការ​ផ្ទេរ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​។

​​សារព័ត៌មាន The Mirror ក៏បាន​រាយការណ៍​ផងដែរ​ថា ​ក្រុម​អធិរាជ​ស Real Madrid បើកចំហ​ចំពោះ​លទ្ធភាព​ក្នុង​ការលក់ Raphael Varane ទៅឲ្យ​ក្រុម​បិសាច​ក្រហម Manchester United នៅ​រដូវក្តៅ​នេះ​ ចំពេល​ដែល​កីឡាករ​បារាំង​រូបនេះ​នឹងមិន​បន្ត​កិច្ចសន្យា​ ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ​ឡើយ​។​ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​នៅ​ជាមួយ Los Blancos ចាប់តាំងពី​ឆ្នាំ២០១១ និង​បាន​បង្ហាញខ្លួន​ចំនួន ៣៥១លើក​សម្រាប់​ក្លិប​គ្រប់​ក្របខណ្ឌ​។ ​​Raphael Varane នឹង​ដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នៅ​ខែមិថុនា​ឆ្នាំក្រោយ​ ហើយ​មិនមាន​ការចង្អុលបង្ហាញ​ណា​មួយ​ដែលថា​ គេ​សុខចិត្ត​បន្ត​ការ​ស្នាក់នៅ​ជាមួយ​ក្លឹប​នោះទេ​។​

​​ដូច្នេះ Real Madrid ចង់​រឹ​មិន​ចង់​នឹង​អាច​លក់​ ខ្សែការពារ​សញ្ជាតិ​បារាំង​នេះ​ចេញ​នៅ​រដូវក្តៅ​ខាងមុខ ប្រសើរ​ជាងការចាកចេញ​ដោយ​មិន​ទទួលបាន​អ្វី​សោះ​។ Manchester United មាន​ចំណាប់អារម្មណ៍​លើ​ខ្សែការពារ​កណ្តាល​រូបនេះ តាំងពី​ពេលដែល Varane នៅ Lens ជិត​មួយ​ទសវត្សរ៍​មុន​ហើយ​ក្លិប​នៅ Old Trafford មួយ​នេះ​ក៏​ព្យាយាម​ម្តងទៀត​នៅ​ឆ្នាំ២០១៩ ចែចូវ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ពី Real Madrid៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm