កង្វះ​វ៉ាក់សាំង​ជំរុញ​ឱ្យ​ប្រជាជន​អ៊ីរ៉ង់​ទៅកាន់​ប្រទេស​អា​មេ​នី​

2021/07/16 09:55:42 pm        34

អា​មេ​នី៖ ប្រជាជន​អ៊ីរ៉ង់​រាប់​ពាន់​នាក់​ បាន​នឹង​កំពុង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អា​មេ​នី ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ខណៈ​ដូ​ស​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ខ្វះខាត ហើយ​មាន​ការ​កើន​ឡើង​នូវ​ករណី​ថ្មី​ បង្កឡើងដោយ​ការ​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​បំប្លែង​ថ្មី។​

អ៊ីរ៉ង់​គឺជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​ COVID-19 ខ្ពស់​បំផុត​នៅ​មជ្ឈិមបូព៌ា ហើយ​តិច​ជាង ​២% ​នៃ​ប្រជាជន​ ៨៤​លាន​នាក់​របស់​ប្រទេស​នេះ​បាន​ទទួល​វ៉ាក់សាំង​ពេញ​លេញ​។​ ​អាជ្ញាធរ​នៅ​មិនទាន់​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ដែល​មិន​មែន​ជា​គ្រូពេទ្យ និង​អ្នក​ដែល​មាន​អាយុ​ក្រោម ៦០​ឆ្នាំ​នៅឡើយ ដោយ​សន្យា​ថា​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នឹង​ចាប់ផ្ដើម​នៅ​ខែ​កញ្ញា​។ ក្នុង​ពេល​នេះ​ដែរ​ ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​កំពុង​ចាប់​យក​បញ្ហា​របស់​ពួកគេ ហើយ​ទៅកាន់​ប្រទេស​អា​មេ​នី​ដែល​ជា​ប្រទេសជិតខាង​ដើម្បី​បាន​ចាក់​វ៉ាក់សាំង ខណៈអាជ្ញាធរ​បាន​ផ្តល់​ដូ​ស​វ៉ាក់សាំង​ដោយ​មិន​គិត​ថ្លៃ​ដល់​ភ្ញៀវ​បរទេស​។

​នាយករដ្ឋមន្ត្រី​ស្តីទី​ប្រទេស​អា​មេ​នី ​លោក Nikol Pashinyan បាន​និយាយ​ថា ​ជនបរទេសរួម​ទាំង​ប្រជាជន​ផង​មាន​ចំនួន​រហូតដល់​ប្រមាណ​ ១១០,០០០​នាក់​បាន​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​នេះ​។ គេ​នៅ​មិនទាន់​ច្បាស់​ថា​ តើ​ជនជាតិ​អ៊ីរ៉ង់​ប៉ុន្មាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង ​ខណៈ​ប្រទេស​អា​មេ​នី​នៅតែ​ជា​កន្លែង​ទទួល​បាន​ការ​ពេញ​និយម​នៅ​រដូវ​ក្តៅ​។ ប៉ុន្តែ​ក្នុង​មួយថ្ងៃ រថយន្តក្រុង តាក់ស៊ី និង​ជើង​ហោះហើរ​ច្រើន​គ្រឿង​ដឹក​ជនជាតិ​អ៊ីរ៉ង់​ប្រមាណ ៥០០​នាក់​ឆ្លងកាត់​ព្រំដែន​។ ក្រុមហ៊ុន​អាកាស​ចរណ៍​បាន​បន្ថែម​ជើង​ហោះហើរ​ចំនួន​ ៣​ជើង​រាល់​សប្ដាហ៍​ពី​ប្រទេស​អ៊ីរ៉ង់​ទៅកាន់​ក្រុង Yerevan រដ្ឋធានី​ប្រទេស​អា​មេ​នី​។ ប៉ុន្តែ​ការ​ចំណាយ​នៃ​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​បាន​កើន​ឡើង​ទ្វេដង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm