ប្រធានគណៈកម្មការសម្ព័ន្ធយោធាណាតូ អំពាវនាវឲ្យសម្ព័ន្ធមិត្តផ្ដល់ការគាំទ្រដ៏រឹងមាំលើអ៊ុយក្រែន

2024/03/22 04:51:59 pm        150

លោក រ៉ុប បាវើ(Rob Bauer)ប្រធានគណៈកម្មការសម្ព័ន្ធយោធាណាតូ បាននិយាយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគីវ (Kyiv) កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មិនគួរមានទុទិដ្ឋិនិយមជ្រុលហួសហេតុអំពីសមត្ថភាពរបស់ខ្លួនដើម្បីបណ្ដេញកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន ទេ និងអំពាវនាវឲ្យបញ្ជូនជំនួយសំខាន់ៗដល់ប្រទេសនេះឲ្យបានឆាប់។

លោកបាវើ បានដឹកនាំដំណើរទស្សនកិច្ចផ្លូវការនៃគណៈប្រតិភូយោធាសម្ព័ន្ធណាតូ លើកដំបូង ទៅកាន់ទីក្រុងគីវ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក នៅពេលដែលរុស្ស៊ី បានបញ្ជូនកងទ័ពរាប់ពាន់នាក់ចូលវាយលុកក្នុងប្រទេសអ៊ុយក្រែន។

កងទ័ពរបស់ទីក្រុងគីវ កំពុងប្រឈមការខ្វះខាតគ្រាប់កាំភ្លើងធំ និងកម្លាំងទ័ព ព្រមទាំងកំពុងជួបឧបសគ្គ នៅភាគខាងកើត ជាទីដែលកងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខ។

លោកបានប្រាប់វេទិកាសន្តិសុខក្រុងគីវ ថា អ៊ុយក្រែន ត្រូវការការគាំទ្របន្ថែមទៀត ។ដូចអ្នកដឹងស្រាប់ហើយនៅពេលនេះ ។ ពេលវេលានៅក្នុងប្រទេសអ៊ុយក្រែន មិនអាចវាស់ស្ទង់ដឹងទេក្នុងពេលប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែខាងមុខ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានសរសេរនៅលើគេហទំព័ររបស់លោកថា លោកបានគូសបញ្ជាក់ដល់លោក បាវើ រួចហើយ ថា តម្រូវការចាំបាច់បំផុតរបស់អ៊ុយក្រែន នៅពេលនេះ គឺអាវុធ គ្រាប់រំសេវ និងយានដ្រូន៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        19
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm