ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ផ្ដល់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​១២ទៅ​១៧​ឆ្នាំ

2021/07/16 03:43:14 pm        447

ភ្នំពេញ៖ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​មាន​អាយុ​ចន្លោះ​ពី ១២ ដល់​ទៅ ១៧​ឆ្នាំ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត​ភាព​ស៊ាំ​ដល់​ប្រជាជន​សម្រាប់​បង្ការ​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​សំឡេង​សំឡេង​ពិសេស​របស់​សម្ដេច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «យើង​មាន​ការ​ចាំ​បាច់​ដើម្បី​ចាក់​ជូន​កុមារ និង​យុវវ័យ​អាយុ ១២​ឆ្នាំ ដល់​អាយុ ១៧​ឆ្នាំ​បន្ត​ទៀត បន្ទាប់​ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ដែល​មាន​អាយុ​ពី ១៨​ឆ្នាំ​ឡើង​ទៅ ដែល​មក​ដល់​ពេល​នេះ យើង​ចាក់​បាន​ប្រមាណ​ជា​ ៥​លាន​ ៤​សែន​នាក់​រួច​ស្រេច​ទៅ​ហើយ»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​គិត​គូរ​របស់​រាជ​រដ្ឋាភិបាល​ទៅ​ដល់​អនាគត​របស់​កុមារ និង​យុវជន ជាពិសេស​សុខមាលភាព​របស់​ពួកគេ​សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​ផង​ដែរ​ថា កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ មាន​ចំនួន​ខ្ទង់ ២​លាន​នាក់​នៅ​ទូទាំង​ប្រទេស ហើយ​ត្រូវការ​វ៉ាក់សាំង​ជាង ៤​លាន​ដូស​ដើម្បី​ចាក់​ជូន​ពួកគេ។

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​នេះ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ ប្រជាជន​កម្ពុជា​ជាង ៥​លាន ៤​សែន​នាក់ បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤ល​ាន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm