ឧត្តមនាវីឯកអាមេរិក លោក ចន អាគីលីណូ (John Aquilino) បាននិយាយថា ឥទ្ធិពលយោធារបស់ចិនកំពុងកើនឡើងក្នុងកម្រិតមួយដែលមិនធ្លាប់បានឃើញ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

លោកបាននិយាយថា កត្តានោះធ្វើឱ្យចិនដើរនៅលើផ្លូវឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការត្រៀមខ្លួន វាយលុកក្រសោបយកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧ ។
លោក អាគីលីណូ ប្រធានទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលជិតអស់ណត្តិ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ពន្លឿនការអភិវឌ្ឍន៍យោធា។

ឧត្តមនាវីទោ លោក ចន អាគីលីណូ មកពីអង្គភាពកងទ័ពជើងទឹកអាមេរិក បាននិយាយថា ការកសាងកម្លាំងយោធាយ៉ាងឆាប់រហ័សរបស់ចិន គឺមានទំហំធំជាងអ្វីដែលធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលមានន័យថា ប្រទេសនេះស្ថិតនៅលើផ្លូវគោលដៅ វាយក្រសោបយកកោះតៃវ៉ាន់ នៅឆ្នាំ ២០២៧ ។

លោក អាគីលីណូ បានសរសេរនៅក្នុងសក្ខីកម្មមួយទៅកាន់គណៈកម្មាធិការសភាសេវាកម្មសព្វាវុធរបស់សហរដ្ឋអាមេរិកថា ការចង្អុលបង្ហាញទាំងអស់ ចង្អុលទៅកាន់កិច្ចប្រជុំរបស់កងទ័ពរំដោះប្រជាជនចិន( PLA)ក្រោមការណែនាំរបស់លោកប្រធានាធិបតីចិន Xi Jinping ដើម្បីត្រៀមខ្លួនវាយលុកកោះតៃវ៉ាន់នៅឆ្នាំ ២០២៧ ។
លោក អាគីណូ បានប្រាប់សមាជិកសភាក្នុងសវនាការកាលពីថ្ងៃពុធថា លោកក៏ជឿជាក់ផងដែរថា ប្រទេសចិននៅតែសង្ឃឹមថានឹងក្របួចយកកោះតៃវ៉ាន់ដោយគ្មានសង្គ្រាម បើទោះបីជាទីក្រុងប៉េកាំងកំពុងខិតជិតយ៉ាងលឿនឆ្ពោះទៅរកលទ្ធភាពសម្រាប់ការវាយលុកលើកោះនេះក៏ដោយ៕