កម្ពុជា ប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ២៤ មីនា ២០២៤ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

2024/03/22 06:45:43 pm        221

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានអញ្ជើញប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោម​ប្រធាន​បទ «មែនហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន»។

ទិវានេះប្រារព្ធឡើងនៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ស្តី​អំពី​ការ​គាំទ្ររបស់សហរដ្ឋអាមេរិកក្នុងវិស័យសុខាភិបាល និងជាពិសេស​កម្មវិធី​ឆ្លើយតបនឹ​ង​ជំងឺ​របេង​ លោកស្រីវេជ្ជបណ្ឌិត Janna Marianna Trias តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ​និងឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ។

ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្ត ទុកដាក់បន្ថែមទៀត ក្នុង​ការ​លើក​កម្ពស់សុខភាពរបស់ប្រជាជនឲ្យបានកាន់តែ ទូលំទូលាយ និងបំផុសការយល់ដឹង ការ​យក​ចិត្ត​ទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​យល់​អំពី​ទំហំ​នៃបញ្ហា និង ផលវិបាក នៃជំងឺរបេងសំដៅចូលរួម​ចំណែក​លើក​កម្ពស់​សុខុមាល​ភាព​សង្គមផលវិបាក នៃជំងឺរបេងសំដៅចូលរួមចំណែក ព្រមទាំង​លើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូ​រ​របស់​សង្គម​ជាតិទាំងមូល។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នា​ជំរុញ​បន្ថែម​ការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុច សេស​សល់​នេះ​បាន​ឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​យើង​។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងមានជីវភាពរស់នៅល្អប្រសើរ មាន​លទ្ធភាព​ខ្ពស់​លើការបង្កើនចំណេះដឹង បង្កើនផលិតភាព​ដែល​នឹង​នាំ​មក​នូវ​ភាព​រីក​ចម្រើន​រុងរឿង។ ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺ អាស្រ័យលើសុខភាព និង​សុខុមាល​ភាព​របស់​ប្រជាជន ពិសេសប្រជាជនក្មេងៗ ដែលជាអនាគតរបស់ប្រទេស។ ម៉្យាងវិញទៀត ក្រសួង​សុខាភិបាល​បាន និងកំពុងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើក កម្ពស់​សុខភាព និងសុខុមាលភាពប្រជាជន»។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី លើកឡើងថា ប្រធានបទដែលបានលើក​ឡើង​នៅ​ក្នុង​​ឆ្នាំ​នេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូលឲ្យ​មានជំនឿយ៉ាងមុតមាំថា យើង​ទាំងអស់​អាច​បញ្ចប់​ជំងឺរបេងបានដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ ច្រើន​បន្ថែម​ទៀត​ ជាពិសេសដើម្បីជំរុញឲ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និង​ព្យាបាល​ជំងឺ​របេង​ជា​សកល​នៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប។ ដើម្បីឆ្លើយតបនឹងប្រធានបទនេះ សូម​ស្នើ​ឱ្យ​កម្ម​វិធី​ជាតិ​កម្ចាត់​រោគ​របេង អង្គការដៃគូទាំងអស់ សង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវបន្តខិតខំ យកចិត្តទុកដាក់លើការងារអាទិភាព មួយ​ចំនួន​រួមមាន​៖ ទី១-បង្កើនល្បឿនអនុវត្តការងារកំចាត់រោគរបេង តាមផែនការជាតិ និងសកលលោក។ ទី២-ខិតខំ​បន្ថែមទៀតក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូល ទាំងសកម្មភាពស្រាវជ្រាវរក ជំងឺ​របេង​តាមបែបសកម្ម និងពាក់កណ្តាល សកម្មនៅតាមសហគមន៍ និងវត្តអារាម។ ទី៣-បន្ត​ថែ​រក្សា​ឲ្យ​បាន​ខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។ ទី៤- ខិតខំកៀរគរ​ធនធាន​បន្ថែមទៀតពីគ្រប់ប្រភព សម្រាប់បម្រើឲ្យការងារប្រយុទ្ធជំងឺរបេង។

បើតាមលោក ជួប សុខចំរើន ប្រធានគម្រោងខំមីត និងជានាយកប្រតិបតិ្តអង្គការKHANA តំណាង​អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងកម្មវិធីរបេង បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ អង្គការ​ខាណា និងដៃគូបីផ្សេងទៀត បានគ្របដណ្តប់ក្នុងស្រុកប្រតិបតិ្តចំនួនដប់បួន រួមមាន៖ ស្រុក​ស្ទឹង​ត្រង់​ ស្រុកកងមាស ស្រុកកោះសូទិន នៃខេត្តកំពង់ចាម, ស្រុកអូរររាំឪ ក្រុងសួង នៃខេត្តត្បូងឃ្មុំ, ស្រុក​លើកដែក ស្រុកស្អាង ស្រុកមុខកំពូល ស្រុកល្វាឯម នៃខេត្តកណ្តាល, ខណ្ឌពោធិ៍សែនជ័យ ខណ្ឌ​សែនសុខ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ, ស្រុកស្រែអំបិល នៃខេត្តកោះកុង និងស្រុក​បរកែវ ខេត្តរតនគិរី។ ដោយឡែកក្នុងឆ្នាំ២០២៤នេះ គម្រោងបានពង្រីកគ្របដណ្តប់ ស្រុក​ប្រតិបតិ្ត​ចំនួន ១៣បន្ថែមទៀត។ ក៏ប៉ុន្តែបើតាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និងហង់សិន ក្នុងឆ្នាំ២០២៣ គឺមានអ្នកជំងឺរបេងគ្រប់សណ្ឋានតែប្រមាណ ៣២២៨៦នាក់ ឬ ៦០% បានធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល ក្នុង​ចំណោម​អ្នក​ជំងឺ​របេង​ប៉ាន់ស្មាន​ដោយ​អង្គការ​សុខភាពពិភពលោកក្នុងឆ្នាំ២០២២ ដែលមានប្រមាណ ៥៤០០០នាក់ ឬអត្រា​អាំង​ស៊ីដង់ ៣២០នាក់ក្នុងចំណោមប្រជាជន ១០០ ០០០នាក់។ តាមតួ លេខនេះ គឺថាពលរដ្ឋ​ប្រមាណ​៤០%​ដទៃផ្សេងទៀតដែលមានជំងឺរបេង ជាពិសេសអ្នកដែលមានជំងឺរបេង សួតសកម្ម បាន​ និង​កំពុងបន្តរស់នៅក្នុងសហគមន៍ និងបន្តចម្លងនិងរីករាលដាលនៃជំងឺនេះនៅក្នុងគ្រួសារ របស់​គេ និង​សហគមន៍​របស់គេ។ ដូច្នេះ​ដើម្បី​រួម​ចំណែក​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ចំណុច​ដៅ​នៃ​សូចនាករណ៍ ខាងលើក្នុងបីឆ្នាំខាងមុខ ទាមទារនូវ​ការបន្ត​ធ្វើការ​រួម​គ្នា​ជា​ពហុវិស័យ​ឆ្លើយ​តប​នឹង​ជំងឺ​របេង​នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ដោយមានការវិនិយោគ​បន្ថែម​នូវ​ធនធាន​ហិរញ្ញ​វត្ថុ ពង្រីកនូវការប្រើប្រាស់ ឧបករណ៍ទំនើបសម្រាប់ធ្វើរោគវិនិច្ឆ័យ ដូចជាម៉ាស៊ីន​ជិន​អិច​ស្ពឺត និងការដាក់អោយអនុវត្តន៍នូវការព្យាបាល ថ្មីៗ ដែលមានរយៈពេលខ្លី ទាំងការ​ព្យាបាល​ជំងឺ​របេងកបថ្នាំ និងស៊ាំថ្នាំ ការព្យាបាលជំងឺរបេងបង្ការតាមអនុ សាសន៍របស់​អង្គការ​សុខភាព​ពិភពលោក និងផ្តល់ការគាំទ្រដល់គ្រួសារ និងអ្នកជំងឺរបេងទទួលបាននូវការ គាំទ្រសង្គម រហូត​ដល់​ពួកគេបញ្ចប់ការព្យាបាល និងព្យាបាលជាសះស្បើយ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        55
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm