កម្មកររោងចក្រ Y&W និងRG ជាច្រើននាក់ទទួលការងារថ្មីជាបណ្តើរៗ

2024/03/22 08:43:11 pm        250

មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា កម្មករ​និយោជិត​របស់​រោងចក្រ Y&W ហ្គាមេន រងគ្រោះដោយសារថៅកែរត់ចោល និងកម្មកររោងចក្រ RG Footwear (Cambodia) រងគ្រោះដោយសារអគ្គិភ័យ គិតមកដល់ពេលនេះ កម្មករ​និយោជិត​ជា​ច្រើន​នាក់​ហើយ ទទួលបានឱកាសការងារថ្មីធ្វើ និងរង់ចាំដំណោះស្រាយជាបន្តបន្ទាប់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា នៅក្រោយ​មាន​បញ្ហា​កើតឡើងចំពោះកម្មក កម្មការិនីរោងចក្រទាំងនេះ ក្រសួង​បាន​បញ្ជូន​មជ្ឈ​មណ្ឌល​ការងារ​ចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ចុះទៅប្រចាំការនៅតំបន់ និងក្បែរ​ការ​រស់​នៅ​របស់កម្មករ ធ្វើយ៉ាងណាផ្តល់ឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់​កម្មករ​និយោជិត​នៅ​ក្នុងរោងចក្រ ដែលអត់ការងារធ្វើ។ ដោយឡែក ចំពោះកម្មកររោងចក្រ RG Footwear ដែលរងហានិភ័យដោយសារអគ្គិភ័យ ឯកឧត្តម បានបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ក៏បានបញ្ជូនមជ្ឈមណ្ឌលចល័ត ដើម្បីទៅកាន់ទីនោះ ក្នុងការ​ផ្តល់​ព័ត៌មាន​អំពី​ឱកាស​ការងារ​ថ្មី​ៗ សម្រាប់កម្មករដែលចង់ស្វែងរកការងារថ្មី ពោលគឺផ្តល់​ភាព​ងាយ​ស្រួល​ដល់​ពួក​គេ​រហូ​ត​ជាង ៨ពាន់កន្លែងឯណោះ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា យល់ឃើញថា ការងារខាងលើនេះ បង្ហាញ​ឲ្យឃើថា រដ្ឋាភិបាលពិតជាមានការយកចិត្តទុកដាក់ខ្លាំងណាស់ទៅកាន់កម្មករនិយោជិត ជា​ពិសេសកម្មករដែលកំពុងជួបបញ្ហា និងត្រូវការជំនួយបន្ទាន់បែបនេះ ដើម្បី​មាន​ប្រាក់​ចំណូល​ទៀង​ទាត់​ សម្រាប់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃក្នុងការរស់នៅរបស់ពួកគាត់ ក៏ដូច​ជា​ក្រុម​គ្រួសារ​ទាំងមូល​។

គួរបញ្ជាក់ថា ដើម្បីជួយសម្រាលទុក្ខលំបាករបស់កម្មករនិយោជិត ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានប្រកាសថា សម្រាប់អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួម​មាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ កម្មករ​និយោជិត​នៅ​តែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។ ទន្ទឹមនេះ ក្រសួង​ការងារ បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីកម្មករនិយោជិតចង់ស្វែងរកការងារ អាចចាប់​យក​ឱកាស​ការងារ​ថ្មី​តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ ក្រសួងការងារ ក៏នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្រ្តី​រង់ចាំ​ចុះ​ឈ្មោះស្វែង​រក​ការងារ​ធ្វើភ្លាមៗជូនកម្មករនិយោជិតនៅម្តុំរោងចក្រតែម្តង ដើម្បីឲ្យកម្មករ​ទទួល​បាន​ឱកាស​ការងារ​ជា​មួយ​នឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹង​តំបន់​ដែល​កម្មករ​និយោជិត​រស់​នៅ​ស្រាប់​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        98
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm