សម្ដេច​តេជោ ហ៊ុន សែន ​ដក​តំណែង​រដ្ឋ​លេខាធិការ​ម្នាក់ ក្រោយ​សរសេរ​សារ​«ផ្ចាញ់​ផ្ចាល»​សព​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់

2021/07/16 11:16:55 pm        354

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ដក​តំណែង​រដ្ឋលេខាធិការ​ម្នាក់ បន្ទាប់​ពី​បាន​សរសេរ​សារ​«ផ្ចាញ់​ផ្ចាល»​ចំពោះ​សព​មន្ត្រី​ជាន់​ខ្ពស់​រូប​ដែល​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​សេចក្ដី​សម្រេច​ចិត្ត​របស់​សម្ដេច​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​ថា ​៖ «ខ្ញុំ​មិន​អាច​ទុក​លោក ឌុច សុវណ្ណរី ឱ្យ​នៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​បាន​ត​ទៅ​ទៀត​ទេ គឺ​ត្រូវ​ដក​ចេញ​ពី​តំណែង​ព្រោះ​លោក​មិន​ស័ក្កិ​សម​ជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌»។

លោក ឌុច សុវណ្ណរី គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​​ទំនាក់​ទំនង​រដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការកិច្ច មុន​នឹង​សម្ដេច​សម្រេច​ដក​លោក​ពីតំណែង។

សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​លោក ឌុច សុវណ្ណរី បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​ ដែល​សម្ដេច​ចាត់ទុក​ជា​សារ​ផ្ចាញ់​ផ្ចាល​ចំពោះ​សព​លោក ហុង ថែម ទីប្រឹក្សា​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា លោក ហុង ថែម គឺ​ជា​មន្ត្រី​មួយ​រូប​បាន​រួម​ចំណែក​កសាង​ប្រទេស​តាំង​ពី​បាត​ដៃ​ទទេ​នា​ឆ្នាំ​១៩៧៩៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm