ស្រូវប្រាំងជាង១ពាន់ហិកតាក្នុងស្រុកជលគិរីកំពុងប្រឈមនឹងការខ្វះទឹកត្រូវបានជួយសង្គ្រោះ

2024/03/22 09:26:07 pm        78

កំពង់ឆ្នាំង ៖ ស្រូវប្រាំងប្រមាណជាង ១ ពាន់ហិកតា ដែលស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ពេលនេះ ត្រូវបានជួយសង្គ្រោះតាមរយៈការចុះទៅអន្តរាគមន៍ស្ដាប្រឡាយ និងដោះស្រាយបញ្ហាចំពោះមុខ ពីក្រុមការងារចុះមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ។ 

នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចុះសួរសុខទុក្ខ និងជួយអន្តរាគមន៍បញ្ហាចំពោះមុខរបស់ប្រជាកសិករដាំដុះស្រូវប្រាំងប្រមាណជាង ១ ពាន់ហិកតា ដែលត្រូវការការជួយសង្គ្រោះ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជលសារ និងឃុំកោះថ្កូវ ស្រុកជលគិរី ដោយបានជួយស្ដារប្រឡាយ និងជួយប្រេងដើម្បីបូមទឹកស្រោចស្រពស្រែស្រូវដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹក។ 

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យប្រជាកសិករប្រើប្រាស់ទឹកធ្វើស្រែដោយសន្សំសំចៃ ខណៈរដូវប្រាំងនៅបន្តអូសបន្លាយក្នុងរយៈពេលវែង ដែលអាចបង្កការប៉ះពាល់ធ្ងន់ធ្ងរចំពោះដាំណាំស្រូវប្រាំងរបស់ប្រជាកសិករ។

ប្រជាកសិករក្នុងឃុំជលសារ និងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានមានក្ដីសប្បាយចិត្ត ព្រមទាំងថ្លែងអំណរគុណដល់ និងដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ឆ្នាំង និងជាពិសេសតែងតែងខ្វល់ខ្វាយ ជួយដោះស្រាយទុក្ខកង្វល់ពួកគាត់ដល់មូលដ្ឋានគ្រប់កាលៈទេសៈ។ 

សូមជម្រាបជូនថា ស្រុកជលគិរី គឺជាស្រុកមួយក្នុងខេត្តកំពង់ឆ្នាំង ដែលមានភូមិសាស្រ្តអំណោយផលខ្ពស់លើវិស័យកម្ម។ ក្រៅពីការងារនេសាទនារដូវវស្សា ប្រជាកសិករ អាចធ្វើស្រែប្រាំងបានពី ២ ទៅ ៣ ដងក្នុងមួយឆ្នាំ ដែលជួយឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។ ប៉ុន្តែឆ្នាំនេះដោយសារបញ្ហាអាកាសធាតុមិនសូវអនុគ្រោះដល់ការធ្វើស្រែប្រាំង ទើបធ្វើឱ្យស្រែស្រូវប្រាំងរបស់កសិករប្រឈមនឹងបញ្ហាខ្វះទឹកស្រោចស្រព៕

​អត្ថបទ៖ កាំង ហុងវាស្នា ​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm