អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលដោះស្រាយតែសំណុំរឿងរដ្ឋប្បវេណីតែប៉ុណ្ណោះ

2024/03/22 11:43:26 pm        55

ភ្នំពេញ ៖មន្រ្តីជាន់ខ្ពស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បញ្ជាក់ថា តួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាយន្តការដើម្បីទទួលការដោះស្រាយតែសំណុំរឿងរដ្ឋប្បវេណីប៉ុណ្ណោះ និងមិនប្រើប្រាស់យន្តការសម្រេចដូចតុលាការឡើយ។

​ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឱ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ថា បន្ទាប់ពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាដើមខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរជាតិមួយនេះបានដំណើរការរៀបចំបទដ្ឋានគតិយុត្ត ជាគោលការណ៍សម្រាប់មន្រ្តីជំនាញអនុវត្តស្របទៅតាមការកំណត់នៃច្បាប់ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម បន្តថា រយៈពេល២២ថ្ងៃ នៃការចាប់ផ្តើមទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋ មានសំណុំរឿងចំនួនជិត ៥០សំណុំរឿង ដែលសំណុំរឿងទាំងអស់នោះ ជាសំណុំរឿងរដ្ឋប្បវេណី ដូចជាករណីទំនាស់ដីធ្លី និងបញ្ហាអចលនវត្ថុជាដើម ខណៈសំណុំរឿងទាំងនោះគ្រោងនឹងចាប់ផ្តើមបើកការដោះស្រាយនាសប្តាហ៍ក្រោយនេះ។

ជាមួយនឹង ការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តម ជិន ម៉ាលីន អះអាងថា អាជ្ញាធរជាតិនេះមិនមែនជាយន្តការដូចតុលាការនោះទេ ជាពិសេសសំណុំរឿងព្រហ្មទណ្ឌ ឬបទឧក្រិដ្ឋធ្ងន់ធ្ងរមិនត្រូវបានទទួលដោះស្រាះឡើយ ដោយសារសំណុំរឿងទាំងនោះបានសម្រេចរួចរាល់ក្រោមឆន្ទានុសិទ្ធិរបស់តុលាការ។

យ៉ាងណាមិញ ដើម្បីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះអាចប្រព្រឹត្តទៅរលូន និងទទួលលទ្ធផលខ្ពស់ អាជ្ញាធរជាតិនេះនឹងធ្វើកិច្ចសហការជាមួយដៃគូ ពីតាមក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ តួយ៉ាងក្រសួងអធិការកិច្ច គណៈមេធាវី រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការជុំវិញការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ។

សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមានយន្តការថ្នាក់ជាតិមួយ ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ ក្នុងនោះ កំណែទម្រង់វិស័យយុត្តិធម៌ជាវិស័យអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងនោះការបង្កើតអ.ដ.ក.ក៏ជាយន្តការមួយក្នុងទិសដៅការងាររបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជាផងដែរ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        50
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm