ដីព្រៃក្នុងតំបន់ការពារធម្មជាតិ ស្រុកថ្មបាំង រងការទន្រ្ទានយកធ្វើជាកម្មសិទ្ធិ

2024/03/22 11:57:57 pm        331

កោះកុង ៖ ដីព្រៃឈើក្នុងតំបន់ការពារអភិរក្សាជួរភ្នំក្រវាញ ក្នុងឃុំចំនួន២នៅស្រុកថ្មបាំង ខេត្តកោះកុង កំពុងរងការកាប់បំផ្លាញយកធ្វើជាកម្មសិទ្ធិឯកជន ដោយអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តចុះពិនិត្យដាក់ចេញវិធានការច្បាប់ជាបន្ទាន់ផងដែរ។

អាជ្ញាធរខេត្តកោះកុង សមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងដែលមានការកាប់ទន្រ្ទានដីព្រៃចំនួន១៦ទីតាំង ស្ថិតនៅឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានឱ្យទូរទស្សន៍ប៊ធីវីដឹងនៅថ្ងៃទី២២ ខែមីនា នេះថា ពិតជាមានការកាប់ទន្រ្ទានដីព្រៃក្នុងតំបន់ការពារធម្មជាតិប្រាកដមែន។ ឥឡូវនេះលោកណែនាំអប់រំពីផ្លូវច្បាប់នានាដល់ប្រជាពលរដ្ឋ ក្រុមការងារវាស់វែងដីធ្លី អាជ្ញាធភូមិឃុំស្រុក ដោយហ៊ានរាយការណ៍ព័ត៌មានពីក្រុមជនខិលខូលមកកាន់អាជ្ញាធរមន្រ្តីជំនាញ ដើម្បីអនុវត្តច្បាប់ជាធរមាន។

លោកអភិបាលរងខេត្ត ក៏ហាមប្រាមកុំឱ្យមានកាប់រាន ឬឈូសឆាយទាំងដីដែលកាត់ចេញពីតំបន់ការពារ ឬដីដែលស្ថិតនៅក្នុងតំបន់ការពារដែលគ្មានច្បាប់អនុញ្ញាត្ត។ ហាមអាស្រ័យផលលើដីដែលបានកាប់ឆ្ការក្នុងតំបន់ការពារធម្មជាតិក្នុងជួរភ្នំក្រវាញ។ ករណីបើចង់វាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធិពិនិត្យឱ្យលម្អិតពីក្រុមមន្រ្តីវាស់វែងមានលក្ខណៈជាប្រព័ន្ធ និងអ្នកពាក់ព័ន្ធ។

បញ្ហានេះមានក្រុមខិលខូចទន្រ្ទានដីព្រៃនេះដែរ ត្រូវបានលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ថ្លែងថា អាជ្ញាធរ និងក្រុមការងារជំនាញរបស់លោកកំពុងអនុវត្តលើកិច្ចការនេះហើយ ព្រមទាំងដាក់ប្តឹងអញតិជនទៅតុលាការ។

លោកអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បន្ថែមទៀតថា បច្ចុប្បន្ន អាជ្ញាធរ និងមន្រ្តី សមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណមុខសញ្ញាក្រុមជនសង្ស័យដែលប្រព្រឹត្តបទល្មើសធនធានម្មជាតិនេះ។ យោងតាមការពិនិត្យវាយតម្លៃបឋមរបស់មន្រ្តីជំនាញ គឺដីព្រៃឈើក្នុងតំបន់ការពារអភិរក្សជួរភ្នំក្រវាញ នៅស្រុកថ្មបាំង ជាង១០០ហិចតា បានរងការកាប់ទន្រ្ទាន ក្រោយរុករានប្រមណ៦ខែកន្លងទៅ។ ប៉ុន្តែតួលេខនេះ កំពុងបន្តសិក្សាពិនិត្យស្រាវជ្រាវលម្អិតឱ្យកាន់តែច្បាស់ជាងនេះថែមទៀត៕ ​អត្តបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm