ប្រទេសហ្វាំងឡង់នឹងចាប់ផ្ដើមផ្តល់មូលនិធិដល់ UNRWA ឡើងវិញ

2024/03/23 12:27:22 am        118

រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស និងអភិវឌ្ឍន៍របស់ប្រទេសហ្វាំងឡង់ នៅថ្ងៃសុក្រ (ទី២២ ខែមីនា) នេះ បានឲ្យដឹងថា ហ្វាំងឡង់នឹងចាប់ផ្ដើមឡើងវិញ ក្នុងការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA)។

គួរបញ្ជាក់ថា ប្រទេសជាច្រើន ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេសផងដែរ បានផ្អាកការផ្តល់មូលនិធិរបស់ពួកគេដល់ UNRWA បន្ទាប់ពីមានការចោទប្រកាន់ពីអ៊ីស្រាអែលដែលថា បុគ្គលិក ១៣.០០០នាក់របស់ទីភ្នាក់ងារនេះ នៅក្នុងតំបន់ហ្កាហ្សា បានមានចំណែករួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល។

រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស និងអភិវឌ្ឍន៍ហ្វាំងឡង់ លោក Ville Tavio បានប្រាប់ថា៖ «UNRWA ធ្វើឲ្យការគ្រប់គ្រងហានិភ័យរបស់ខ្លួនប្រសើរឡើង ដែលមានន័យថា ការការពារ និងគំនិតផ្តួចផ្តើមឲ្យមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះការប្រព្រឹត្តិមិនត្រឹមត្រូវ ផ្តល់នូវការធានាគ្រប់គ្រាន់ នៅដំណាក់កាលនេះ ដើម្បីឲ្យពួកយើងផ្ដល់ការគាំទ្ររបស់យើងបន្តទៀត»។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា ថវិការបស់ហ្វាំងឡង់មួយចំនួននឹងត្រូវបានទុកដោយឡែកសម្រាប់ការគ្រប់គ្រងហានិភ័យ។ បណ្តាប្រទេស ដែលរួមមានទាំងកាណាដា អូស្ត្រាលី និងស៊ុយអែតផងដែរ ក៏បានស្ដារការផ្តល់មូលនិធិដល់ UNRWA ឡើងវិញ ខណៈដែលប្រទេសឈូងសមុទ្រមួយចំនួន ដូចជាអារ៉ាប៊ីសាអ៊ូឌីតជាដើម បានបង្កើនមូលនិធិបន្ថែម៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm