រដ្ឋមន្រ្តីក្រសួងបរិស្ថានបំផុសចលនាស្អាត ចរណៃភាពបៃតង និងចីរភាព ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍

2024/03/23 12:54:43 am        110

ភ្នំពេញ ៖ ផ្តើមចេញពីភាពស្អាត ក្រសួងបរិស្ថានបានបំបែកចេញជាបំណែកៗ ដែលមានភាពសាមញ្ញ ងាយយល់ និងងាយស្រួលក្នុងការអនុវត្ត ជាមួយគ្នានេះភាពស្អាតបានបែកចេញទៅជា ៣ផ្នែក គឺ ទី១. ភាពស្អាតជុំវិញខ្លួនយើង ២. ភាពស្អាតក្នុងផ្នត់គំនិត និងទី៣. ភាពស្អាតលើពិភពលោក។ អនុលោមតាមភាពស្អាតក្នុងផ្នត់គំនិត ដែលបានមកពីធាតុផ្សំ ៣សំខាន់ គឺ ភាពស្អាតរបស់បុគ្គល ភាពស្អាតរបស់សង្គម និងភាពស្អាតរបស់កម្ពុជាទាំងមូល ដែលភាពស្អាតទាំងនេះហើយ ធ្វើឱ្យកម្ពុជាយើងទទួលបានភាពល្បីល្បាញលើឆាកអន្តរជាតិ គឺល្បីថាជាប្រទេសដែលមានប្រជាពលរដ្ឋមានចិត្តស្អាត ស្មោះត្រង់មិនកោរ មិនកេងចំណេញពីអ្នកទេសចរជាដើម។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងផ្សព្វផ្សាយយ៉ាងសកម្ម និងបំផុសឱ្យមានចលនាស្អាត ក្នុងន័យជួយឱ្យប្រជាជនគ្រប់រូបទទួលបានផលប្រយោជន៍ អំពីភាពស្អាត និងភាពបៃតង ដើម្បីបង្កើនឱ្យប្រជាសហគមន៍មានប្រាក់ចំណូលជាទៀងទាត់ ចាកផុតពីការចូលព្រៃកាប់ឈើ កាប់សម្លាប់សត្វព្រៃ ដែលទង្វើទាំងនោះផ្ទុយនឹងច្បាប់ ហើយក៏ផ្ទុយនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធដែរ។

ស្របតាមពុទ្ធឱវាទ ក្រសួងបរិស្ថានបានរួមចំណែកជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សាងសង់កន្លែងសម្រាប់វិបស្សនាកម្មឋាន ដើម្បីសម្អាតផ្លូវចិត្តឱ្យស្អាត ឱ្យមានវិន័យ ដើរតាមមាគ៌ាល្អ មាគ៌ាព្រះពុទ្ធពេញដោយសន្តិភាពផ្លូវចិត្ត បង្កើននូវសតិបញ្ញា ប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវត្រូវ ដោយមិនបៀតបៀនជីវិតសត្វ មានភាពស្មោះត្រង់មិនកុហកបោកប្រាស់ភូតភរ ហើយមាគ៌ាដ៏ត្រឹមត្រូវនេះ នឹងដឹកនាំប្រជាជនកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ ពេញដោយគុណធម៌ និងមានគុណតម្លៃ។

ការបំផុសចលនាស្អាតនេះ បានជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដែលជាគោលដៅបៃតង មានចរណៃភាពបៃតងស្រស់ស្អាត ប្លែកៗគ្នា ជាទីគួរឱ្យចង់មកកម្សាន្តលេង និងស្នាក់នៅ ដែលជាវត្ថុបំណងចម្បងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងជាគោលនយោបាយឈ្នះៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានផ្សព្វផ្សាយចេញ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងដំណាក់កាលទី១នេះ៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm