កម្ពុជារាយការណ៍ពីស្ថានភាព នៃការចាក់វ៉ាក់សាំង និងស្ថានភាពសិទ្ធមនុស្សជូន UN ជ្រាប

2021/07/17 03:10:59 am        386


ភ្នំពេញ៖ អំឡុងពេលចូលរួមកិច្ចប្រជុំរយៈពេល ៤សប្ដាហ៍ ដែលរៀបចំធ្វើពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថាន​បេស​កកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ចំនួន១៧លើក ដោយបានលើក​បង្ហាញ​​​អំពីសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់កម្ពុជា ក្នុងវិស័យ​សិទ្ធិ​មនុ​ស្ស​។

ក្នុងអំឡុងនៃកិច្ចប្រជុំនោះ កម្ពុជា ក៏បានលើកឡើងអំពីស្ថានភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺ កូវីដ១៩នៅកម្ពុជាផងដែរ។ កម្ពុជា​បញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ គ្មាននរណាម្នាក់អាចមានសុវត្ថិភាពបានទេ លុះត្រាតែមនុស្សគ្រប់​គ្នាមាន​សុវត្ថិភាព។ វ៉ាក់សាំងកូវីដ១៩ ត្រូវតែជាទំនិ ញសាធារណៈសកល ដែលត្រូវចែកចាយក្នុងស្មារតីមនុស្សធម៌ដល់ប្រទេសទាំងអស់។

កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេសផងដែរនោះ សម្រេចបានជាង ៥២% នៃប្រជាជន​គោល​ដៅ​(គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)។

ដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសារដែលរងគ្រោះខ្លាំងបំផុត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធី​ផ្ទេរសាច់​ប្រាក់​សម្រាប់​គ្រួសារ​ក្រី​ក្រ​​តាមរយៈប្រព័ន្ធឌីជីថល ដោយផ្អែកលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធភាព។ កញ្ចប់គាំពារសង្គមជាច្រើនទៀតកំពុងតែត្រូវបានអនុវត្ត ដើម្បីជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់។ ប្រភពដដែលបន្ថែមថា នៅកម្ពុជាអ្នកជួញដូរគ្រឿងញៀនត្រូវប្រឈមនឹងបទចោទ ប៉ុន្តែមិនត្រូវបានផ្តន្ទាទោសប្រហារជីវិតនោះទេ។ អ្នកប្រើប្រាស់គ្រឿងញៀនគឺជាជនរងគ្រោះ ដែលអាចទទួលបានការព្យាបាល ការប្រឹក្សាយោបល់ផ្លូវចិត្ត និងការបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ ដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌល បន្សាប និងស្តារនីតិសម្បទា និងនៅមណ្ឌលសុខភាព។ ប្រភពដដែលបន្តថា ការ​ធ្វើបាតុ​កម្ម​ខុស​ច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្ត​សិទ្ធិសេរីភាព​ប្រមូល​ផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។

ប្រភពដដែលបន្ថែមថា មេរោគកូរ៉ូណាវីរុសគឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានមិនពិត ក៏បង្ក​គ្រោះ​ថ្នាក់​​​មិនចាញ់ជំងឺនេះដែរ។ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត យើងត្រូវចេញផ្សាយនូវការពិត៕ ដោយ៖ គង់ ឌិន


 


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm