ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន បង្កើត​ក្រុម​ការងារ​សិក្សា​ការ​ចាក់​វ៉ាក់សាំង​​កូវីដ-១៩

2021/07/17 05:26:18 am        320


ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បង្កើត​ក្រុម​ការងារ​មួយ​សម្រាប់​សិក្សា​លើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ចេញ​នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​សម្រេច​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់​តាំង​លោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ឱ្យ​ធ្វើ​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​នាយក​របស់​ក្រុមការងារ​ដឹកនាំ និង​ប្រតិបត្តិ​លើ​ការ​សិក្សាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​នេះ និង​មាន​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ជា​អនុ​ប្រធាន​ផង​ដែរ។

សម្រាប់​ក្រុម​ប្រតិបត្តិ​លើ​ការ​សិក្សា​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ មាន​សមាសភាព ៧​រូប ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម និងមាន​​លោក​សាស្ត្រាចារ្យ​រង អ៊ា ប៉ នាយក​រង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ជា​អនុ​ប្រធាន​ផង​ដែរ។

ក្នុង​សេចក្ដី​សម្រេច​ដដែល​នេះ រាជ​រដ្ឋាភិបាល​បាន​ចាត់​តាំង​ក្រុម​ការងារ​ទើប​បង្កើត​ឡើង​ថ្មី​នេះ ឱ្យ​សិក្សា​វាយ​តម្លៃ​ទាក់​ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ វិភាគ រៀបចំ​របាយការណ៍​សិក្សា និង​ផ្ដល់​ប្រឹក្សា​យោបល់​លើ​ការ​សិក្សា​ទាក់​ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​នេះ។

ក្រុម​ការងារ​សិក្សា​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ត្រូវ​បាន​រៀបចំ​ឡើង​នេះ ចំ​ពេល​ដែល​កម្ពុជា​កំពុង​ដំណើរការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ៥​លាន ៦​សែន​នាក់​រួច​ហើយ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤​លាន ៧​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm