ការចាប់ខ្លួនគូប្រជែងរបស់លោក Modi មុនការបោះឆ្នោត ធ្វើឲ្យក្រុមប្រឆាំងមានកំហឹងឆួលឡើង

2024/03/23 02:51:11 am        135

បណ្ដាគណបក្សប្រឆាំងរបស់ឥណ្ឌាបានថ្កោលទោសរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi ចំពោះការចាប់ខ្លួនមេដឹកនាំដ៏សំខាន់មួយរូប ដែលមានរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍មុនពេលប្រទេសឥណ្ឌារៀបចំការបោះឆ្នោតសកល ដោយនិយាយថា វិធានការនេះ គឺជា «ការប្រើប្រាស់ភ្នាក់ងារកណ្តាលដោយមិនត្រឹមត្រូវដើម្បីសងសឹក និងជាការប៉ុនប៉ងរារាំងពួកគេ។

រដ្ឋមន្ត្រីប្រចាំរដ្ឋធានីជាតិ Delhi គឺលោក Arvind Kejriwal ត្រូវបានចាប់ខ្លួនដោយនាយកដ្ឋានអនុវត្តច្បាប់ (ED) កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា)។ រូបលោកត្រូវបានសាកសួរអស់រយៈពេលជាង ២ម៉ោង។ នេះបើយោងតាមបុគ្គលដឹងពីបញ្ហានេះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារព័ត៌មាននេះមិនទាន់ចេញជាសាធារណៈ។ រដ្ឋធានីជាតិ Delhi ត្រូវបានគ្រប់គ្រងដោយគណបក្ស Aam Aadmi (AAP) របស់លោក Kejriwal តាមប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា។

លោក Kejriwal វ័យ ៥៥ឆ្នាំ គឺជាសមាជិកសំខាន់នៃសម្ព័ន្ធភាពប្រឆាំង ដែលកំពុងទប់ទល់នឹងការប៉ុនប៉ងរបស់លោក Modi ក្នុងការស្វែងរកអាណត្តិទី៣ ជាប់ៗគ្នា នៅក្នុងការបោះឆ្នោតទូទាំងប្រទេស ដែលត្រូវចាប់ផ្តើមនៅខែមេសា។ ចំណែកលោក Modi វ័យ ៧៣ឆ្នាំ នៅតែជាមេដឹកនាំដ៏មានប្រជាប្រិយភាព ក្នុងចំណោមអ្នកបោះឆ្នោត ហើយគណបក្ស Bharatiya Janata (BJP) របស់លោក គឺស្ថិតនៅក្នុងជំហររឹងមាំ ក្នុងការបានត្រឡប់ទៅកាន់អំណាចវិញ។

សម្ព័ន្ធភាពប្រឆាំងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដើម្បីបង្កើនការការពាររួមគ្នាឲ្យកាន់តែរឹងមាំប្រឆាំងនឹងលោក Modi ត្រូវបានរំខានដោយការទប់ស្កាត់ ការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងវិបត្តិសាច់ប្រាក់។ ក្រុមនេះបានចោទប្រកាន់ថា វិធានការរបស់ទីភ្នាក់ងារសហព័ន្ធប្រឆាំងនឹងលោក Kejriwal គឺជាផ្នែកនៃយុទ្ធនាការដែលកំពុងបន្តមាន ដើម្បីបង្កាច់បង្ខូច និងធ្វើឲ្យសម្ព័ន្ធនេះចុះខ្សោយ មុនការបោះឆ្នោត។

តែយ៉ាងណាក្ដី គណបក្ស BJP បានបដិសេធរាល់ការលើកឡើងដែលថា ខ្លួនកំពុងកំណត់គោលដៅលើមេដឹកនាំបក្សប្រឆាំងដោយចេតនា និងបានការពារសកម្មភាពរបស់រដ្ឋាភិបាលថា ជាការចាំបាច់ដើម្បីលុបបំបាត់អំពើពុករលួយដែលកំពុងរីករាលដាល៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm