សហរដ្ឋអាមេរិក៖ ខ្លួនបានអនុវត្តការវាយប្រហារស្វ័យការពារប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមហ៊ួទី

2024/03/23 10:13:59 pm        236

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃសុក្រ (ទី២២ ខែមីនា) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានអនុវត្តការវាយប្រហារស្វ័យការពារប្រឆាំងនឹងកន្លែងស្តុកអាវុធក្រោមដីរបស់ក្រុមហ៊ួទីចំនួន ៣កន្លែង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមរបស់ប្រទេសយេម៉ែនមួយនេះ។

ការវាយប្រហារនោះបានកំណត់គោលដៅលើសមត្ថភាពដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ួទី ដើម្បីគំរាមកំហែង និងវាយប្រហារលើនាវាកងទ័ពជើងទឹក និងនាវាពាណិជ្ជកម្មនៅក្នុងតំបន់។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម X។

ជាមួយគ្នានេះ CENTCOM ក៏បានឲ្យផងដែរថា នៅក្នុងការវាយប្រហារស្វ័យការពារនេះ កងកម្លាំងរបស់ខ្លួនបានបំផ្លាញយានដ្រូន (UAV) ចំនួន ៤គ្រឿង ក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីរបស់ប្រទេសយេម៉ែននេះ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ួទីបានធ្វើការវាយប្រហារនៅក្នុងតំបន់សមុទ្រក្រហម ដោយក្រុមសកម្មប្រយុទ្ធមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់មួយនេះ និយាយថា ជាសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ហើយការវាយប្រហារនេះ បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដែលធ្វើឲ្យក្រុមហ៊ុនត្រូវចំណាយពេលយូរ និងថ្លៃជាងមុន ដោយសារប្ដូរផ្លូវធ្វើដំណើរទៅជុំវិញអាហ្វ្រិកខាងត្បូង។

CENTCOM បាបបន្ថែមទៀតថា អំឡុងពេលនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើយានដ្រូននោះ ក្រុមសកម្មប្រយុទ្ធហ៊ួទី បានបាញ់មីស៊ីលប្រឆាំងនាវាចំនួន ៤គ្រាប់ចេញពីតំបន់ដែលពួគគេគ្រប់គ្រងឆ្ពោះទៅកាន់សមុទ្រក្រហម ប៉ុន្តែការបាញ់ប្រហារនោះមិនបណ្ដាលឲ្យមានការរងរបួស ឬការខូចខាតអ្វីឡើយ៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        1
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm