កម្មកររោងចក្រY&W៖ ពេលមកបើកលុយ ក្រសួងការងារបានយកចិត្តទុកដាក់ណាស់

2024/03/23 10:47:36 pm        317

កម្មករនិយោជិតនៃរោងចក្រ Y&W ផ្ទុះការកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលមានក្រសួការងារជាសេនាធិការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនិយោជិតនៃក្រុមហ៊ុន Y & Wដែលកំពុងសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ។

អ្នកនាង យី សោភា កម្មករនៃក្រុមហ៊ុន Y & W បានថ្លែងថា មន្ត្រីសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីអាជ្ញាធមូលដ្ឋាន បានយកចិត្តទុកដាក់ខ្លាំងចំពោះកម្មករ​ទាំងអស់​ដែលបានមកបើកប្រាក់នៅសាលាខណ្ឌ។ អ្នកនាងកត់សម្គាល់ឃើញថា ក្រសួងបានរៀបចំពីលំហូរ និងតម្រាយណែនាំបានយ៉ាងល្អ គ្មានឧបសគ្គសម្រាប់ការបើកប្រាក់ឡើយ។ បន្ថែមពីនេះ មន្ត្រី បានគិតគូលំអិតលើការផ្តល់ទឹកសុទ្ធ ភេសជ្ជៈ និងនុំប័ងដើម្បីជួយសម្រួលដល់បងប្អូនកម្មករថែមទៀតផង។

ចំណែកលោក សាន វាសនា កម្មករផ្នែកដេរ នៃក្រុមហ៊ុន Y & W បានសង្កេតឃើញថា អាជ្ញាធរបានរៀបចំរោងកង្ហា កៅអីអង្គុយដើម្បីសម្រួលដល់កម្មករថែមទៀតផង។ សម្រាប់កម្មកររូបនេះ ការយកចិត្តទុកដាក់បែបនេះរបស់រដ្ឋាភិបាល គឺគួរឱ្យសរសើរណាស់ មិននឹកស្មានដល់។

ដោយឡែកលោក ហ្វា សាលី ដែលជាប្រធានសម្ព័ន្ធសហជីពជាតិ បានវាយតម្លៃខ្ពស់​ចំពោះការ​រៀបចំរបស់រាជរដ្ឋាភិបាលដែលគិតគូបានល្អិតល្អន់ និងធ្វើឱ្យដំណើរការនៃការបើកប្រាក់ឈ្នួលប្រព្រឹត្តទៅដោយរលូន។

ចំពោះការត្រៀមលើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនិយោជិតនៃរោងចក្រ Y & Wនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធបានពង្រាយកម្លាំងសន្តិសុខ មន្ត្រីពេទ្យដើម្បីសង្គ្រោះបឋម​ រថយន្តក្រុងដើម្បីដឹកកម្មករ ការត្រៀមទឹកសុទ្ធ នុំប័ង ភេសជ្ជៈក្នុង​គោលបំណង​ជួយសម្រួលដល់កម្មករនិយោជិតទាំងអស់ក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមការបើកថវិកាជូនកម្មករ​និយោជិតនៃក្រុមហ៊ុន Y & W ចាប់តាំងពីរសៀលម៉ោង១ ថ្ងៃសុក្រទី២២ ខែមីនាមក។ ក្នុងនោះ មានកម្មករប្រមាណ២ពាន់នាក់បានទទួលប្រាក់ឈ្នួលរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm