រដ្ឋមន្ដ្រីក្រសួងបរិស្ថាន៖ កូនឈើចំនួនជាង ១លានដើម បានត្រៀមរួចរាល់សម្រាប់ ចែកជូនប្រជាពលរដ្ឋដាំចាប់ពីឆ្នាំ២០២៤

2024/03/24 03:28:37 pm        113

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅក្នុងដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​មណ្ឌល​គីរី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បាន​ចូលរួមអបអរសាទរទិវាព្រៃឈើអន្ដរជាតិ ២១ មីនា ដោយបញ្ជាក់ពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងការជំរុញ​ភាព​បៃតង​របស់​កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថាន បានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់​យុទ្ធនាការ​ចែក​កូនឈើជាង ១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំ​នៅ​តា​មគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំ​ឡើង​ស្រប​តាម​យុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ​អនុលោម​តាម​យុទ្ធ​សាស្រ្ដ​បញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់​សម្ដេច​មហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឈាន​ឆ្ពោះ​ទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០។

ថ្ងៃទី២១ ខែមីនា ជាថ្ងៃដែលពិភពលោកប្រារព្ធទិវាព្រៃឈើអន្តរជាតិជារៀងរាល់ឆ្នាំ។ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញទស្សនកិច្ច នៅថ្នាលបណ្ដុះកូនឈើ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ស្ថិតក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្ដមណ្ឌលគីរី ដែលបានរៀបចំឡើង ក្នុង​ទិស​ដៅ​ជំរុញ​យុទ្ធនាការភាពបៃតងរបស់កម្ពុជា ដែលបានដាក់ចេញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣ ដោយបានចូលរួមចំណែកបណ្តុះកូនឈើ ដើម្បីចែកជូនដោយឥតគិតថ្លៃ យ៉ាង​តិ​ច​១​លាន​ដើម ដល់ប្រជាពលរដ្ឋដាំ ក្នុងមួយឆ្នាំ គិតចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤តទៅ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងរៀបចំទិវាភាពបៃតងរបស់កម្ពុជា រយៈពេល៣យប់៣ថ្ងៃ នា​ដើម​ខែ​កក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដើម្បីចែកកូនឈើយ៉ាងតិច ចំនួន១លានដើម ជូន​ប្រជា​ពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំតាមកន្លែងផ្សេងៗ។

ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ នេះ មន្ទីរបរិស្ថានរាជធានី-ខេត្ដ បាន​បណ្ដុះ​កូន​ឈើ​បាន​ចំនួន សរុប ១,១៤៤,៥៤៧ ដើម (មួយលានដប​បួន​ម៉ឺន​បួន​ពាន់​ប្រាំ​រយ​សែ​សិប​ប្រាំ​ពីរ​ដើម​) ក្នុងនោះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រី បានដឹកនាំបណ្ដុះដោយផ្ទាល់មានចំនួន ៣៧០,០០០ ដើម។ កន្លងមកនេះ មន្ទីរបរិស្ថានរាជធានី ខេត្ដ បានប្រគល់ និងចែក​កូន​ឈើ​ជូន​ប្រជា​ពលរដ្ឋ​ជា​បណ្តើរ​ៗ បានចំនួន ២០៥,៦៧៨ដើម ជូនដល់ប្រជាសហគមន៍ សាលារៀន ដាំស្តារព្រៃលិចទឹក និង​នៅ​កន្លែងផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm