ជាង២ម៉ឺននាក់​ក្នុងរយៈពេល៥ថ្ងៃ​ ក្នុងការផ្តល់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ​នៅខេត្តត្បូងឃ្មុំ ​ជូន​​ពលរដ្ឋ​នៅ​តំបន់ហានិភ័យ

2021/07/17 06:39:30 pm        326

ត្បូងឃ្មុំ ៖​ ពលរដ្ឋ​ដែល​បានមកទទួលវ៉ាក់សាំង នៅតំបន់ហានិភ័យចំនួនបីស្រុកទៀត ក្នុង​មានស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ សម្រាប់ដូសទី១ បានប្រមាណ ២០ ៨១០នាក់ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការនៅក្រុងសួង។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ ​ចំនួនពលរដ្ឋដែលស្ម័គ្រចិត្ត មកទទួលវ៉ាក់សាំង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ ផ្តល់តាមស្រុក រួមមាន ៖ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ដល់​ទទួល​វ៉ាក់សាំង​ប្រភេទ Sinovac បានចំនួន២០៨០១នាក់ហើយ ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ។

លោកវេជ្ជបណ្ឌិត ​កែវ វណ្ណៈ ​ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់BTVឲ្យដឹងថា ករណី អ្នកវិជ្ជមាន កូវីដ-១៩ ​នៅក្នុងខេត្តបន្តរកឃើញ​​ជាបន្តបន្ទាប់ពុំមានអន់ថយឡើយ។ សរុបករណីវិជ្ជមានមានចំនួន១៥៤៦នាក់ ក្នុងនោះករណីជាសះស្បើយ ៨៤៨នាក់ និងកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្បូងឃ្មុំ ចំនួន៦៧១នាក់ និងករណីស្លាប់ចំនួន២៣នាក់ ។

ក្នុងនោះដែរ​លោកប្រធានមន្ទីរ​សុខាភិបាលខេត្តត្បូងឃ្មុំ នៅបន្តបានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្ត​កាតព្វកិច្ចពាក់ម៉ាស់ ​ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬ ជែលឲ្យបានញឹកញាប់ និង​កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ​ស្របតាម​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុង​អំឡុងពេលនៃការឆ្លងរាលដាល នៃវីរុសកូវីដ១៩ បំប្លែងថ្មី​កុំឲ្យឆ្លងរីករាលដាល​ចូល​ក្នុង​សហគមន៍​យើង៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm