លោក Putin ប្តេជ្ញាដាក់ទោសអ្នកនៅពីក្រោយ​ការសម្លាប់​រង្គាល​នៅ​ឯការប្រគំ​តន្ត្រី​ក្នុង​ប្រទេស​រុស្ស៊ី

2024/03/24 08:23:37 pm        224

រុស្ស៊ី បាននិយាយថា ខ្លួនបានចាប់ខ្លួនខ្មាន់កាំភ្លើងទាំងអស់បួននាក់ ដែល​សង្ស័យ​ថា​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់រង្គាលនៅក្នុងសាលប្រគំតន្ត្រីក្បែរទីក្រុងមូស្គូ ហើយលោ ប្រធានាធិបតី Vladimir Putin បានប្ដេជ្ញាថានឹងតាមរក និងដាក់ទោស អ្នកនៅពីក្រោយការវាយប្រហារនេះ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែមានការចង្អុលបង្ហាញថា រុស្ស៊ីកំពុងស្វែងរកការជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន បើ​ទោះបីជាមានការបដិសេធយ៉ាងដាច់អហង្ការពីក្រុមមន្ត្រីអ៊ុយក្រែន ថាទីក្រុង Kyiv ពុំមាន​ពាក់ព័​ន្ធ​នឹង​ការវាយប្រហារនោះក៏ដោយ។

អភិបាលតំបន់ក្រុងមូស្គូលោក អាឌ្រៀល វ៉ូរ៉ូបយ៉េវ (Andrei Vorobyov) បាននិយាយថា សាក​សព​ចំនួន ១៣៣នាក់ត្រូវបានរកឃើញពីគំនរបាក់បែកក្នុងរយៈពេល ២៤ ម៉ោង ហើយក្រុ​មគ្រូ​ពេទ្យ​កំពុង ព្យាយាមសង្រ្គោះជីវិតមនុស្ស ចំនួន ១០៧នាក់ ។ និពន្ធនាយកទូរទស្សន៍រដ្ឋ ម៉ាហ្គារីតា ស៊ីម៉ុនយ៉ាន់ (Margarita Simonyan) បានផ្តល់ចំនួនអ្នកស្លាប់ ១៤៣ នាក់ ដោយ​ពុំ​បាន​ដក​ស្រង់ប្រភពណាមួយនោះទេ។ 

នៅក្នុង​សុន្ទរកថាតាមទូរទស្សន៍ លោក Putin បាននិយាយថា មនុស្ស ១១ នាក់ត្រូវបានឃុំខ្លួន រួម​ទាំងខ្មាន់កាំភ្លើងបួននាក់ផងដែរ។ យោងទៅតាមទិន្នន័យបឋម លោកបាននិយាយថា ពួកគេបានព្យាយាមលាក់ខ្លួន និងរត់ទៅប្រទេសអ៊ុយក្រែន ជាទីដែលផ្លូវមួយ ត្រូវ​បាន​រៀបចំ​សម្រាប់​ពួក​គេនៅខាងអ៊ុយក្រែន ដើម្បីឆ្លងកាត់ព្រំដែនរដ្ឋ ។

សេវា​សន្តិសុខ FSB របស់រុស្ស៊ីបាននិយាយថា ក្រុមខ្មាន់កាំភ្លើងទាំងនោះ មាន​ទំនាក់​ទំនង​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយត្រូវបានចាប់ខ្លួននៅជិតព្រំដែន។ ប្រភពដដែល បាន​និយាយ​ថា​ពួក​គេ​ត្រូវ​បាន​បញ្ជូនទៅកាន់ទីក្រុងមូស្គូ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm