បណ្ដាមេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហារភេរវកម្មនៅសាលប្រគំតន្ត្រីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

2024/03/24 10:22:11 pm        212

បណ្ដាមេដឹកនាំជុំវិញពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅឯសាលប្រគំតន្ត្រីជាយទីក្រុងមូស្គូ(Moscow)កាលពីយប់ថ្ងៃសុក្រ២២មីនាសប្ដាហ៍មុន សម្លាប់​មនុស្ស​​ ១៤៣នាក់ ហើយបង្ហាញការអាណិតអាសូរ និងចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ដែល​បាន​បាត់​បង់ជីវិត។

លោក Peter Stano ប្រធានអ្នកនាំពាក្យទទួលបន្ទុកកិច្ចការខាងក្រៅរបស់សហភាពអឺរ៉ុប បាន​និយាយនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X ថា សហភាព​អឺរ៉ុប​ពិត​ជា​តក់​ស្លត់​ខ្លាំង​បំផុត​ចំពោះ​សេចក្ដីរាយការណ៍នៃការវាយប្រហារេភេរវកម្មក្នុងសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ និង​បាន​ថ្កោល​ទោស​ការវាយប្រហារលើជនស៊ីវិល។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាន​បង្ហាញ​ទុក្ខ​សោក និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះ​ការវាយប្រហារនេះ។

លោក​បាន​ថ្កោល​ទោស​យ៉ាងដាច់អហង្ការ​ចំពោះ​ទង្វើ​នៃ​អំពើ​ភេរវក​ម្ម​ប្រឆាំង​នឹង​ជន​ស៊ីវិល​ស្លូត​ត្រង់​ ហើយបាន​បង្ហាញ​ពីឆន្ទៈ​របស់​ទួរគី​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើភេរវកម្ម។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រធានាធិបតីអ៊ីតាលីលោក ហ្ស៊ឺជីអូ ម៉ាតារ៉េឡា (Sergio Mattarella) បាននិយាយថា ពិភព​លោក​ឈរ​ក្នុង​សាមគ្គីភាព​នៅ​ពី​ក្រោយ​ជន​រង​គ្រោះនៃ​ការ​វាយ​ប្រហារ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់រូបភាព។

ប្រធានាធិបតីស៊ែរប៊ី លោក អាឡិចសាន់ដាវ៉ូស៊ីក (Aleksandar Vucic) បាន​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះពលរដ្ឋ និងថ្នាក់ដឹកនាំរុស្ស៊ី ដោយសង្ឃឹមថា ភេរវករដែលបាន​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅដ៏​អាក្រក់បែបនេះ នឹងត្រូវបានកាត់ទោស។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយនៅ​ក្នុង​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X ថា អង់គ្លេសបានថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុត លើការវាយ​ប្រហារ​ភេរវកម្ម​ដ៏​សាហាវនៅសាលាប្រគំតន្ត្រី ក្រូកាស (Crocus)។ លោក​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ បណ្ដាមេដឹកនាំមកពីប្រទេសអាឡឺម៉ង់ ស្លូវ៉ាគី ហូឡង់ ស្វីស ហ្ស៊កដានី អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ស្ថិត​ក្នុង​ចំណោមប្រទេសដទៃទៀត ដែលបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ និង​រំលែក​ទុក្ខ​ចំពោះការបាត់បង់ជីវិតដ៏សោកសៅនេះ ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm