និស្សិតអាហារូបករណ៍ជាង១០០នាក់ សិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌​នៅក្នុងតំបន់អង្គរ

2024/03/24 10:56:39 pm        685

ក្រុមនិស្សិតអាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល មក​ពី​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ចំនួន​១៣៩រូប បានធ្វើទស្សនៈកិច្ចសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បី​ឈ្វែង​យល់​ពីប្រវត្ដិសាស្ដ្រវប្បធម៌ សំណង់ស្ថាបត្យកម្ម បន្ទាប់ពី​ពួកគាត់ធ្លាប់​បាន​សិក្សា​តាម​ទ្រឹស្ដី​នៅ​ក្នុង​សាលា។ ការធ្វើទស្សនកិច្ចនេះ មានរយៈពេល៣​ថ្ងៃចាប់ពីថ្ងៃទី​២២​ដល់ថ្ងៃទី២៣ខែមីនា​ឆ្នាំ២០២៤។

លោកបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានប្រសាសន៍ថា ពួកគាត់​បាន​សិក្សា​​នៅ​វិទ្យាស្ថានខ្មែរជំនាន់ថ្មី ថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ ដែលជា​អាហា​រូបករណ៍​ថ្នា​ក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ហើយពួកគាត់​តែង​តែ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ជា​រៀង​រា​ល់ឆ្នាំ ពី​ប្រវត្ដិសាស្ដ្រវប្បធម៌ និងសំណង់ប្រាសាទបុរាណនៅតំបន់រមណីយដ្ឋានអង្គរ ដែល​មក​ដល់​ពេល​នេះ​ជា​លើកទី២៤ហើយ។

ប្រាសាទដែលបានចុះទៅសិក្សាស្រាវជ្រាវ រួមមាន ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទអង្គរវត្ដ និងប្រាសាទសំខាន់ៗ​មួយ​ចំនួនទៀត។ ក្រោយ​ពេលបំពេញទស្សនកិច្ច ក្រុមនិស្សិតបានបានយល់ដឹងច្រើនពី​បេតិកភ័ណ្ឌ​សំណង់​ប្រាសាទខ្មែរ។លោកបណ្ដិតបន្ថែមថា ក្រុមនិស្សិតមានជំនាញខ្លះរៀនជំនាញផ្នែកច្បាប់ រៀន​វិទ្យាសាស្ដ្រអប់រំ ប៉ុន្ដែពួកគាត់ត្រូវតែចេះចឹងពីប្រវត្ដិសាស្ដ្ររបស់ខ្លួនផងដែរ ព្រោះ​ការ​គ្រប់​គ្រង​រដ្ឋ​មួយត្រូវការចេះច្រើនជំនាញ។ក្នុងនាមជាយុវជន ត្រូវចូលរួម តាមដាន​នឹង​ថែ​រក្សា​តម្លៃ​នៃ​បេតិកភ័ណ្ឌ​ដ៏​អច្ចារ្យនេះ។ លោកបណ្ឌិត ក៍បានថ្លែងអំណរគុណដល់នាយកវិទ្យាស្ថាន​ដែល​តែង​ផ្ដល់​ឱ្យ​និស្សិត​ចុះ​កម្មសិក្សាឈ្វែងយល់ពីប្រាសាទបុរាណផងដែរ។

តំណាងឱ្យក្រុមនិស្សិតនិមួយៗ ពួកគាត់បានលើកឡើងថា ការធ្វើទស្សកិច្ចរយៈពេលបីថ្ងៃនេះ បាន​ធ្វើ​ឱ្យពួកគាត់ស្គាល់កាន់តែច្បាស់ពីសំណង់ស្ថាបត្យកម្មរបស់បុព្វការីជន ដែលបាន​បន្សល់​ទុក​ឱ្យ​ខ្មែរ​ជំនាន់ក្រោយ។ ពួកគាត់បន្ដថា ប្រវត្ដិសាស្ដ្រវប្បធម៌ អរីយធម៌ ពិតជាបេតិកភ័ណ្ឌរបស់​ជាតិ​ខ្មែរ មិនអាចរកអ្វីមកកាត់ថ្លៃបានឡើយ។ការកសាងប្រាសាទនិមួយរបស់បុព្វបុរសខ្មែរ គឺ​មាន​ភាព​អស្ចារ្យ​ខ្លាំងណាស់ ដែលប្រទេសដ៏ទៃទៀតមិនអាចធ្វើបាន។ ពួកគាត់នឹងចូលរួម​ថែរក្សា​នូវ​ប្រវត្តិ​សាស្ដ្រវប្បធម៌របស់ខ្មែរឱ្យបានគង់វង្ស។

ពួកគាត់ក៏​បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែល​តែ​យកចិត្ដទុកដាក់ផ្ដល់អាហារូបករណ៍ និងផ្ដល់ឱកាសឱ្យក្រុមនិស្សិត​ធ្វើ​កម្ម​សិក្សា​ស្វែង​យល់​ពី​បេតិកភ័ណ្ឌបន្ថែមទៀតពីលើទ្រឹស្ដី នៅតាមប្រាសាទបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ។ បើតាមលោកបណ្ឌិត កុល សារូ បានលើកឡើងថា ការទស្សនកិច្ច​សិក្សា​ឈ្វែង​យល់​ពី​ប្រវត្ដិ​សាស្ដ្រ​វប្បធម៌ របស់និស្សិតនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដល់ពេលនេះជា​លើ​កទី២៤​។​ ក្រុម​និស្សិត​ទាំង​នោះ ជានិស្សិតអាហាររូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ, សម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឯកឧត្ដម ឧនាយករដ្ឋមន្ដ្រី សាយ សំអាល់ និងឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ៕

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        156
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm