ពលរដ្ឋអ៊ីស្រាអែល ប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ទាមទារឱ្យរដ្ឋាភិបាលយល់ព្រម​លើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅហ្កាហ្សា

2024/03/24 11:01:31 pm        205

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីចុងសប្ដាហ៍នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល ធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដើម្បី​ធានា​ការ​ដោះលែង​ចំណាប់​ខ្មាំង​ដែល ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។  

គណៈប្រតិភូអ៊ីស្រាអែល ដឹកនាំដោយប្រធានចារកម្មម៉ូហ្សាដ (Mossad) លោក ដេវីដ បានី (David Barnea) កំពុងស្ថិតនៅក្នុងទីក្រុងដូហា (Doha)ប្រទេសកាតា សម្រាប់​ការ​ចរចា​ដោយ​ប្រយោល​ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលប្រមុខទីភ្នាក់ងារ CIA របស់​សហរដ្ឋ​អាមេរិក លោក វីលៀម ប៊ន (William Burns) កំពុងជួយប្រទេសកាតា និងក្រុមមន្ត្រីអេហ្ស៊ីប ក្នុង​ការសម្របសម្រួលឲ្យមានបទឈប់បាញ់និងការដោះដូរចំណាប់ថ្នូរ។ 

ភាគីទាំង​នោះ​ធ្លាប់បាននិយាយកាលពីកន្លងទៅថា ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច អ៊ីស្រាអែល​នឹងផ្អាកការវាយលុកនៅតំបន់ហ្កាហ្សាសម្រាប់រយៈពេល៦សប្តាហ៍ និងសង្គ្រោះ​ចំណាប់​ខ្មាំង​៤០ នាក់ក្នុងចំណោម១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស ពី​ការ​វាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣ បង្ក​ឱ្យ​ផ្ទុះ​សង្រ្គាម​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។   

ក្រុមហាម៉ាស ចង់ឱ្យបទឈប់បាញ់ណាមួយ រួមបញ្ចូល​ការ​ប្ដេជ្ញា​ចិត្ត​រប​ស់​អ៊ីស្រាអែល​ក្នុង​ការ​បញ្ចប់​សង្គ្រាម និងដកកម្លាំងចេញពីតំបន់ហ្កាហ្សា តែអ៊ីស្រាអែល បានច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ដោយនិយាយថា ខ្លួននឹងជំរុញយុទ្ធនាការដើម្បីកម្ទេចក្រុមហាម៉ាសឲ្យដល់ឬសគល់៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        29
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        64
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm