ទីក្រុងទីក្រុងគីវ និងតំបន់ ល្វីវ របស់អ៊ុយក្រែន រងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

2024/03/24 11:15:05 pm        234

ក្រុមមន្ត្រីបាននិយាយថា រដ្ឋធានី គីវ (Kyiv)របស់ប្រទេសអ៊ុយក្រែន និង​តំបន់​ភាគ​ខាង​លិច​នៃ​ទីក្រុង ល្វីវ (Lviv) បានស្ថិតនៅក្រោមការវាយប្រហារតាមអាកាស ដ៏ខ្លាំងក្លា របស់​រុស្ស៊ី​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ២៤ មីនា ហើយកងកម្លាំងប៉ូឡូញ ក៏ត្រូវបានដាក់ឱ្យត្រៀមលក្ខខណៈផងដែរ។

រុស្ស៊ី និងអ៊ុយក្រែន បានចូលរួមនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដោយ​ការ​វាយ​ប្រហារកាលពីថ្ងៃអាទិត្យក៏កើតមានឡើងផងដែរ មួយថ្ងៃបន្ទាប់ពីយោធារុស្ស៊ី បាន​និយាយ​ថា​ខ្លួន​ដណ្តើម​បានភូមិ អ៊ីវ៉ានីវស្កេ( Ivanivske) ភាគខាងលិចទីក្រុងបាកម៉ូដ ( Bakhmut) របស់​អ៊ុយក្រែន។    

ការវាយ​ប្រហារដោយក្រុមសកម្មប្រយុទ្ធលើសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ដែល​បាន​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៣នាក់​ក៏​បានក្លាយ​ជា​ចំណុច​ក្ដៅ​ថ្មី​រវាង​គូប្រជែង​ទាំង​ពីរ​ផង​ដែរ។ 

អភិបាលក្រុង Kyiv លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បានបង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​Telegram នៅថ្ងៃអាទិត្យថា មានការផ្ទុះជាច្រើននៅក្នុងរដ្ឋធានី។ ប្រព័ន្ធ​ការពារ​ដែនអាកាស​កំពុង​ដំណើរ​ការ។ 

ចំណែកអភិបាលតំបន់ក្រុងល្វីវ លោក ម៉ាស្គីម កូហ្ស៊ីតស្គី (Maksym Kozytskyi) បាន​និយាយ​ថា ស្រុក ស្ទី (Stryi) ភាគខាងត្បូងទីក្រុង ល្វីវ ជិតព្រំដែនប៉ូឡូញ ក៏ត្រូវបាន​រង​ការ​វាយ​ប្រហារ​ផងដែរ។

អ៊ុយក្រែន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការប្រកាសអាសន្នផ្លូវអាកាសទូទាំងប្រទេស ដែល​ព្រមាន​ពីមីស៊ីលតម្រង់គោលដៅ ត្រូវបាន​បាញ់​ស្រោច​ចេញ​ពី​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ Tu-95MS របស់រុស្ស៊ី។ការជូនដំណឹងត្រូវបានដកចេញ ប្រហែល​ពីរ​ម៉ោង​ក្រោយ​មក​។

លោក ហ្ស៊ើហ្គី ប៉ូបកូ (Sergiy Popko) ប្រធានរដ្ឋបាលយោធាទីក្រុង Kyiv បាននិយាយថា មីស៊ីល​ជាច្រើនគ្រាប់ត្រូវបានបាញ់ស្រោចលើតំបន់ជាច្រើនក្នុងរដ្ឋធានី គីវ នៅក្នុង​ការ​វាយ​ប្រហារ​មុន​ព្រឹក​ព្រលឹម​លើកទី ៣ ក្នុងរយៈពេល៤ ថ្ងៃ៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        35
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm