រដ្ឋមន្ត្រីបរិស្ថាន លើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទ បន្តការងារបង្រ្កាបទប់ស្កាត់បទល្មើស ដើម្បីថែរក្សាការពារធនធានធម្មជាតិ ដល់កូនចៅជំនាន់ក្រោយបន្តទៀត

2024/03/25 05:04:06 pm        113

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់កម្លាំងចម្រុះ ដែល​បាន និងកំពុងបេសកកម្មបង្រ្កាបទប់ស្កាត់បទល្មើលធនធានធម្មជាតិ ហើយបាន​ចាត់​ទុក​ថា​ជា​ការ​អន្តរាគមន៍របស់កងកម្លាំងគ្រប់ភេទ បានចូលរួមថែរក្សាការពារធនធានធម្មជាតិ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយបន្តទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដូចនេះ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាលជាមួយកង​កម្លាំង​ចម្រុះ​កំពុង​ឈរ​ជើងចុះ​បង្រ្កាប​ទប់ស្កាត់​បទ​ល្មើស​កាប់ រុករានដី ដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងចុះពិនិត្យទីតាំង​ដាំស្តារ​ព្រៃឡើង​វិញ​ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នាថ្ងៃ​អាទិត្យ​ទី២៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី មានប្រសាសន៍ថា កម្លាំង​មន្រ្តី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន សរុបមានត្រឹមមតែ ១២០០នាក់ ហើយត្រូវគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមាន​ផ្ទៃ​ដី​ជាង​៧,២ ហិចតា គ្របដណ្តប់ប្រមាណ៤០% នៃផ្ទៃដីប្រទេសទាំងមូល។

ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព យើង​ត្រូវ​អនុវត្ត​តាម​បទ​បញ្ជា​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ដែល​ក្នុង​នោះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ ចំនួន៤ ក្នុងនោះ​ជំរុញ​ការ​អនុវត្ត​ច្បាប់​១០០%​ មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយ​ដោះលែង​អ្នក​ប្រព្រឹត្ត​បទ​ល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹង​កិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង​ជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បី​បង្កើន​ការ​ដាំដុះ​គម្រប​ព្រៃឈើ ឱ្យបានជាង ៦០%ក្នុងឆ្នាំ ២០៥០ផង និងបង្កើតចំណូលសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់​ប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍគោលដៅលំហែរបៃតង ស្រប​តាម​យុទ្ធ​សាស្រ្ត​ចក្រា​វិស័យបរិស្ថាន និងអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm